|
ការប្រឡង Robothon ២០១៤ជាទីលានលេងកំសាន្តមានអត្ថប្រយោជន៍ជាច្រើនសំរាប់សិស្សានុសិស្ស |
(VOV)_ការប្រឡង Robothon ទូទាំងប្រទេស ២០១៤ ត្រូវបានបើកនាព្រឹកថ្ងៃទី
១ វិច្ចកា នៅទីក្រុងហូជីមិញ ដោយមានការចូលរួមរបស់សិស្សានុសិស្សចំនួន១៨៦
នាក់។ ដោយប្រធានបទ គឺ៖ ការគ្រប់គ្រងសំរាមនៅទីក្រុង បណ្ដាបេក្ខជនត្រូវ
សម្រេចភារកិច្ចចំនួន៥គឺ៖ដឹកជញ្ជូនសំរាមទៅដល់រោងចក្រកែច្នៃឡើងវិញ ដឹក
ជញ្ជូនសំរាមទៅកាន់ទីកន្លែងសំអាតដោយជីវសាស្ត្រ …ល។ លោកគ្រូ Nguyen
QUang Vinh ប្រធានការិយាល័យអប់រំថ្នាក់បថមសិក្សា មន្ទីរអប់រំ និងបណ្ដុះបណ្ដាលទីក្រុងហូជីមិញ បានអោយដឹងថា៖
“ នេះមិនម៉េនជាសកម្មភាពនៅខាងក្រៅការសិក្សាររៀនសូត្រទេ។ នេះគឺជា
ទីលានលេងកំសាន្ត នាំមកនូវក្តីសប្បាយរីករាយចំពោះសិស្សានុសិស្ស។ តាមនោះ
យើងខ្ញុំមានគោលបំណងពង្រីកការច្នៃប្រឌិតរបស់កុមារ៕”