|
ការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡាមានសញ្ញាវិជ្ជមានជាច្រើន
(រូបថតៈ TTXVN) |
(VOVworld)-នាថ្ងៃទី២១តុលា ទីភ្នាក់ងារថាមពលនុយក្លេអ៊ែររបស់បារាំងបាន
បញ្ជាក់ថា បណ្តាអ្នកស្រាវជ្រាវរបស់ប្រទេសនេះ ទើបនឹងស្រាវជ្រាវបាន ឧបករណ៍
ធ្វើតេស្ត១ ដែលអនុវត្តលើជនសង្ស័យឆ្លងមេរោគ គឺ អាចរកឃើញវីរុសអេបូឡា
ក្នុងរយៈពេល១៥នាទី ។ ឧបករណ៍ធ្វើតេស្តនេះ អាចប្រើប្រើផ្ទាល់នៅកន្លែងកើត ហេតុដោយផ្អែកទៅលើឈាម សេរ៉ូម plasma ឬក៏តាមទឹកនោម។ ប្រទេសរុស្ស៊ីក៏
បានប្រកាសដែរថា ទទួលជោគជ័យ ក្នុងការផលិតវ៉ាក់សាំងប្រឆាំងវីរុសអេបូឡា។ ទោះបីជាមិនទាន់កំណត់ពេលវេលា សាកពិសោធវ៉ាកសាំងនេះក្តី ប៉ុន្តែរដ្ឋមន្រ្តី
សុខាភិបាលរបស់រុស្ស៊ីបានអះអាង ថា ពេលដែលមានលទ្ធផលវិជ្ជមាន វ៉ាក់សាំងនេះនឹងបានបញ្ចូនទៅអាហ្រ្វិកមួយ រំពេច៕