ការប្រយុទ្ធគ្នានៅស៊ូដង់៖ អង្គការអន្តរជាតិបន្តពង្រីកជំនួយមនុស្សធម៌

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ៧ មិថុនា អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Stephane Dujarric បានឲ្យដឹងថា អ.ស.បនិងដៃគូរបស់ខ្លួននឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសស៊ូដង់ មិនថាបទឈប់បាញ់ត្រូវបានអនុវត្តនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះដែរឬទេ។ 
ការប្រយុទ្ធគ្នានៅស៊ូដង់៖ អង្គការអន្តរជាតិបន្តពង្រីកជំនួយមនុស្សធម៌ - ảnh 1ជំនួយមនុស្សធម៌របស់ឥណ្ឌានៅអាកាសយានដ្ឋាន Port Sudan ប្រទេសស៊ូដង់ ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣។ រូបថត៖ AFP/VNA

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Dujarric បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួននឹងបន្តពង្រីកជំនួយមនុស្សធម៌ដល់ប្រជាជនស៊ូដង់ បើទោះបីជាការប្រយុទ្ធគ្នានៅតែបន្តក៏ដោយ។ លោកបានឲ្យដឹងថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅ មានរថយន្តយ៉ាងហោចណាស់ចំនួន១៤៨គ្រឿងដឹកទំនិញសង្គ្រោះប្រហែល៧.៤០០តោនបានទៅដល់ប្រជាជននៅតំបន់ជាច្រើនក្នុងប្រទេសស៊ូដង់។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ត្រូវបញ្ឈប់អំពើហិង្សា និងការលួចប្លន់នៅទីតាំងមនុស្សធម៌ ដើម្បីរក្សាប្រតិបត្តិការជួយសង្គ្រោះ។ បច្ចុប្បន្ននេះ បុគ្គលិកមនុស្សធម៌របស់អង្គការសហប្រជាជាតិកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើននៅភាគខាងលិចប្រទេសស៊ូដង់ និងត្រូវធ្វើការក្នុងបរិបទនៃបណ្តាញទំនាក់ទំនងអស្ថិតស្ថេរ។

ការប្រយុទ្ធគ្នាអូសបន្លាយរយៈពេល៧សប្តាហ៍នៅស៊ូដង់បានធ្វើឱ្យមនុស្សជាង ១.៨០០នាក់បានស្លាប់ ប្រហែល ១,២ លាននាក់ត្រូវភៀសខ្លួន និងផ្លាស់ទីលំនៅទៅកាន់តំបន់ផ្សេង ខណៈដែលមនុស្ស ៤០០.០០០នាក់ទៀតត្រូវផ្លាស់ទីលំនៅទៅកាន់ប្រទេសជិតខាង៕

ប្រតិកម្មទៅវិញ