ទិដ្ឋភាពនៅផ្លូវមួយក្នុងក្រុង Khartoum ប្រទេសស៊ូដង់ កាលពីថ្ងៃទី១៧ ខែឧសភា។ (រូបថត៖ AFP/VNA) |
ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២២ ឧសភា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក Perthes បាន ប្រកាសថា ស្ថានការណ៍អស្ថិរភាពក្នុងប្រទេសស៊ូដង់ កំពុងបណ្ដាលឲ្យហានិភ័យនៃ ជម្លោះជាតិសាសន៍កាន់តែកើនឡើង ហើយទំនងជាប៉ះពាល់យ៉ាងទូលំទូលាយទៅលើតំបន់។
ការអត្ថាធិប្បាយរបស់លោក Perthes ត្រូវបានធ្វើឡើងប៉ុន្មានម៉ោងមុនពេល ដែលបទ
ឈប់បាញ់រវាងភាគីប្រយុទ្ធគ្នាទាំងពីរនៅប្រទេសស៊ូដង់ បានចូលជាធរមាន កាលពីម្សិលមិញ ហើយនឹងមានសុពលភាពក្នុងមួយសប្តាហ៍។ យោងតាមលោកបេស កជនពិសេសរបស់អង្គការសហប្រជាជាតិ មានសញ្ញាខ្លះដែលបង្ហាញថា ការប្រយុទ្ធ គ្នាកំពុងគំរាមកំហែងបំបែកប្រទេសនៅអាហ្វ្រិកខាងកើតមួយនេះ តាមខ្សែបន្ទាត់ជាតិ សាសន៍ និងសហគមន៍។ លោកបានអះអាងថា ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងជំនួយរហ័សពាក់កណ្ដាលយោធា (RSF) បានក្លាយជាភាពតានតឹងសហ គមន៍ ឬបង្កជម្លោះរវាងសហគមន៍នានា។ លោកបេសកជនពិសេសរបស់អង្គការសហ ប្រជាជាតិ បន្តអំពាវនាវឲ្យគ្រប់ភាគីនៃការប្រយុទ្ធគ្នានៅស៊ូដង់ គោរពកិច្ចព្រមព្រៀង ឈប់បាញ់នេះ សំដៅអនុញ្ញាតឱ្យមានប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ ស្តារសេវា កម្មចាំបាច់ឡើងវិញ ហើយជម្លៀសជនស៊ីវិលចេញពីតំបន់គ្រោះថ្នាក់ផងដែរ។
ក្នុងពេលជាមួយគ្នានោះ ការប្រយុទ្ធគ្នានៅតែផ្ទុះឡើងនៅរដ្ឋធានី Khartoum កាលពីយប់មិញ។ នៅភាគខាងត្បូងរដ្ឋធានីរបស់ស៊ូដង់ ប្រជាជនបានឮសំឡេងផ្ទុះពី ការវាយប្រហារតាមជើងអាកាស បន្ទាប់ពីពេលដែលបទឈប់បាញ់បានចូលជា ធរមាន៕