ជនបរទេសត្រៀមឡើងយន្តហោះជម្លៀសខ្លួនដើម្បីបញ្ចៀសជម្លោះនៅមូលដ្ឋានទ័ពអាកាសបារាំងក្នុងក្រុង Khartoum ប្រទេសស៊ូដង់។ រូបថត៖ AFP/VNA |
ក្នុងបរិបទ ដែលការប្រយុទ្ធគ្នានៅស៊ូដង់បានឡើងជណ្ដើរ ប្រទេសជាច្រើនបន្តជម្លៀសពលរដ្ឋរបស់ខ្លួន។ កាលពីថ្ងៃទី ២៤ មេសា ក្រសួងការបរទេសបារាំងបានបិទស្ថានទូតរបស់ប្រទេសនេះជាបណ្តោះអាសន្ននៅរដ្ឋធានី Khartoum ស៊ូដង់ រហូតដល់ពេលណាមានសេចក្ដីជូនដំណឹងថ្មី។ មុននោះ នារសៀលថ្ងៃទី២៣ ខែមេសា ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា ស្ថានទូតបារាំងនៅទីក្រុង Khartoum រងការវាយប្រហារ។
នាថ្ងៃទី ២៤ មេសាដដែល អ្នកនាំពាក្យសេតវិមានលោក John Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងដាក់ពង្រាយកងកម្លាំងទ័ពជើងទឹកបន្ថែមនៅទីក្រុង Port Sudan សមុទ្រក្រហម ដែលមានចម្ងាយប្រហែល ៨៥០ គីឡូម៉ែត្រពីទីក្រុង Khartoum ដើម្បីជួយនាំពលរដ្ឋអាមេរិកនៅស៊ូដង់វិលត្រឡប់មកប្រទេសវិញ។
នាថ្ងៃទី ២៤ មេសា ចិន នីហ្សេរីយ៉ា កេនយ៉ា អ៊ូហ្គង់ដានិងកូរ៉េខាងត្បូងក៏បានប្រកាសជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីស៊ូដូងផងដែរ។
នាថ្ងៃទី ២៤ មេសា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថាគ្រោះអាសន្នជម្លោះឡើងជំណើរនៅស៊ូដង់អាច "ជាន់ពន្លិចតំបន់ទាំងមូល" ។ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី
ពហុភាគីនិយម អគ្គលេខាធិការលោក Guterres បានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា ដោយកត់សម្គាល់ថាជម្លោះនៅស៊ូដង់បានបង្កប់ផលអន្តរាយដ៏ធ្ងន់ធ្ងរចំពោះតំបន់ទាំងមូលផងដែរ៕