ការប្រយុទ្ធគ្នានៅស៊ូដង់៖ កុមាររាប់រយនាក់ត្រូវបានជម្លៀសចេញពីមជ្ឈមណ្ឌលកុមារកំព្រាក្នុង​ទីក្រុង Khartoum

Chia sẻ
(VOVWORLD) - នាថ្ងៃទី៨ មិថុនា គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានឲ្យដឹងថា មានកុមារប្រហែល ៣០០នាក់ត្រូវបានជម្លៀសចេញពីមណ្ឌលកុមារកំព្រាមួយក្នុងរដ្ឋធានី Khartoum ប្រទេសស៊ូដង់ ដែលកាលពីខែឧសភាកន្លងទៅ  ICRC រកឃើញកុមាររាប់សិបនាក់បានស្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF)។
ការប្រយុទ្ធគ្នានៅស៊ូដង់៖ កុមាររាប់រយនាក់ត្រូវបានជម្លៀសចេញពីមជ្ឈមណ្ឌលកុមារកំព្រាក្នុង​ទីក្រុង Khartoum - ảnh 1អគារមួយដែលរងការខូចខាតបន្ទាប់ពីការប្រយុទ្ធគ្នានៅក្រុង Khartoum ប្រទេសស៊ូដង់។ រូបថត៖ AFP/VNA

បច្ចុប្បន្ន កុមារដែលមានអាយុចាប់ពី ១-១៥ឆ្នាំត្រូវបានផ្លាស់ទីទៅកាន់កន្លែងសុវត្ថិភាពនៅក្នុងទីក្រុង Wad Madani ចម្ងាយ ២០០គីឡូម៉ែត្រនៅភាគអាគ្នេយ៍នៃទីក្រុង Khartoum ។

តំណាងអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំប្រទេសស៊ូដង់ លោក Mandeep O'Brien បានឲ្យដឹងថា ការជម្លៀសបាន "នាំមកនូវពន្លឺរស្មី នៅចំកណ្តាលនៃជម្លោះដែលកំពុងកើនមានឡើងនៅស៊ូដង់"។ លោកស្រី O'Brien បានសង្កត់ធ្ងន់ថា កុមាររាប់លាននាក់នៅទូទាំងប្រទេសអាហ្រ្វិកខាងជើងនេះនៅតែស្ថិតក្នុងហានិភ័យខ្ពស់ ហើយបានសម្តែងការព្រួយបារម្ភចំពោះជីវភាពរស់នៅនិងអនាគតរបស់ពួកគេដែលកំពុងរងការគំរាមកំហែងជារៀងរាល់ថ្ងៃ ដោយសារជម្លោះ៕

ប្រតិកម្មទៅវិញ