ទោះយ៉ាងណាក៏ដោយក្រុមភារវកម្មដទៃទៀតដូចជា Hurras Al-Deen ឬក្រុមឧទ្ទាមផ្សេងទៀតក៏មានវត្តមាននៅក្នុងខេត្តនេះផងដែរ។ មុនពេលមានបទឈប់បាញ់គ្នា ការប៉ះទង្គិចគ្នារវាងកងកំលាំងរដ្ឋាភិបាលនិងក្រុមឧទ្ទាម បានធ្វើឲ្យមនុស្សរាប់រយនាក់និងជិត ១ លាននាក់ត្រូវបានរត់ភៀសខ្លួន៕ខេត្ត Idlib ដែលមានចំនួនប្រជាជនប្រមាណ ៣ លាននាក់ត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម Hayat Tahirir Al- Sham ដែលធ្លាប់ស្ថិតក្រោមការដឹកនាំរបស់សាខាក្រុមភារវកម្ម Al Qeada នៅប្រទេសស៊ីរី។