ការប្រមូលផ្តុំប្រភពធនធានសម្រាប់ការបង្កើតផែនការមេសំខាន់ៗ

Chia sẻ
(VOVWORLD) - ថ្លែងក្នុងអង្គប្រជុំ គណៈប្រតិភូជាច្រើនរូបបានអះអាងថា ការដាក់ឱ្យប្រើប្រាស់ច្បាប់ ស្តីពីផែនការមេឆ្នាំ ២០១៧ បានដាក់ចេញនូវមូលដ្ឋានច្បាប់ដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍផែនការមេ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ 
ការប្រមូលផ្តុំប្រភពធនធានសម្រាប់ការបង្កើតផែនការមេសំខាន់ៗ  - ảnh 1សម័យប្រជុំនាព្រឹកថ្ងៃទី ៣០ ខែឧសភា នៃកិច្ចប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ (រូបថត៖ Van Diep/TTXVN)

នាថ្ងៃទី ៣០ ឧសភា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ រដ្ឋសភាបានចំណាយពេលពេញមួយថ្ងៃដើម្បីពិភាក្សាអំពីការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការងាររៀបចំផែនការមេ ចាប់តាំងពីច្បាប់ស្តីពីផែនការមេចូលជាធរមាន (ឆ្នាំ ២០១៩)។ នេះជាសកម្មភាពកំពូលរបស់រដ្ឋសភាសម្រាប់ជំរុញការងាររៀបចំផែនការនាពេលកន្លងមក។

ថ្លែងក្នុងអង្គប្រជុំ គណៈប្រតិភូជាច្រើនរូបបានអះអាងថា ការដាក់ឱ្យប្រើប្រាស់ច្បាប់ ស្តីពីផែនការមេឆ្នាំ ២០១៧ បានដាក់ចេញនូវមូលដ្ឋានច្បាប់ដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍផែនការមេ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ច្បាប់នេះចែងយ៉ាងជាក់ស្តែងនូវខ្លឹមសារយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត តំបន់ និងប្រទេស ជាតិជាពិសេសការធ្វើសមាហរណកម្មនៃការអភិវឌ្ឍពហុវិស័យនិងអន្តរផ្នែក។ រហូតមកដល់ពេលនេះ ការងារបង្កើត វាយតម្លៃ និងអនុម័តការងាររៀបចំផែនការមូលដ្ឋានត្រូវបានបង្ហើយ។ សមាជិកសភា លោក Nguyen Hai Anh គណៈប្រតិភូ Dong Thap បានវាយតម្លៃថា៖ “ចាប់តាំងពីបានប្រកាសឱ្យប្រើប្រាស់មក ច្បាប់ស្តីពីផែនការមេបានកំណត់យ៉ាងច្បាស់នូវវិធីសាស្រ្តនិងខ្លឹមសារនៃការរៀបចំផែនការ ដោយឈរលើមូលដ្ឋាននៃការរៀបចំរចនាសម្ព័ន្ធលំហអភិវឌ្ឍន៍ឡើងវិញ ដើម្បីប្រមូលផ្តុំ និងប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព ដោយគោលបំណង បង្កើតការលើកទឹកចិត្ត និងកម្លាំងអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេស និងមូលដ្ឋាន។ រហូតមកដល់ពេលនេះ ការរៀបចំឯកសារផែនការមេថ្នាក់ជាតិកំពុងត្រូវបានរដ្ឋាភិបាលរៀបចំដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៤; ផែនការលំហសមុទ្រជាតិត្រូវបានរំពឹងថា នឹងដាក់ទៅរដ្ឋសភាដើម្បីពិនិត្យនិងអនុម័តនៅឆ្នាំ២០២២”

ទន្ទឹមជាមួយគ្នានោះ គណៈប្រតិភូបានស្នើថា ខ្លឹមសារនៃផែនការខេត្តត្រូវផ្តោតលើការរួមបញ្ចូលការតម្រង់ទិសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការរៀបចំលំហ និងការបែងចែកប្រភពធនធានសម្រាប់វិស័យសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ សុវត្ថិភាព; ពង្រឹងការសម្របសម្រួល និងការចែករំលែកព័ត៌មានរវាងក្រសួង ស្ថាប័ន និងមូលដ្ឋានក្នុងការងាររៀបចំផែនការ៕

ប្រតិកម្មទៅវិញ