រថពាសដែករបស់ទួរគី (រូបថត៖ AP) |
នាថ្ងៃទី ៣ ខែកុម្ភៈ បណ្តាកងកម្លាំងទួរគី បានអនុវត្តការវាយប្រហារសំដៅឆ្លើយតបនឹងការបាញ់ផ្លោងរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី កាលពីមុននោះសំដៅទៅលើទាហានរបស់ប្រទេសនេះនៅតំបន់ Idlib ភាគខាងជើងស៊ីរី ដែលបណ្តាលឲ្យ ទាហានទួរគីចំនួន ៤ នាក់ត្រូវបានស្លាប់ និង ៩ នាក់ទៀតរងរបួសផងដែរ។
មុននេះក្រសួងការពារជាតិទួរគី បានជូនដំណឹងថា កងកម្លាំងរដ្ឋាភិបាលស៊ីរីនៅថ្ងៃដដែល បានបាញ់ផ្លោងទៅលើគោលដៅនានារបស់ទួរគីនៅខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី ដែលបណ្តាលឲ្យទាហានចំនួន ១៣ នាក់ ត្រូវបានស្លាប់និងរងរបួស។ ក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់ពីការបាញ់ផ្លោងរបស់រដ្ឋាភិបាលស៊ីរី ហើយអះអាងថា កងទ័ពទួរគីត្រូវបានវាយប្រហារដោយសារតែរុស្ស៊ីមិនបានព្រមានអំពីការធ្វើសកម្មភាពរបស់ទីក្រុង Ankara នៅតំបន់ Idlib ភាគពាយព្យស៊ីរីផងដែរ៕