ការប្រជែងដណ្ដើមគ្នានៅសមុទ្រខាងកើតគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី

Chia sẻ

(VOVWORLD) - នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Pham Thu Hang នៅថ្ងៃទី ១៥ កក្កដា នៅរដ្ឋធានីហាណូយ នៅ ពេលឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានអំពីទស្សនៈរបស់វៀតណាមក្នុងឱកាស រំលឹកខួប ៧ ឆ្នាំ តុលាកាអាជ្ញាកណ្ដាលនៃករណីបណ្ដឹងសមុទ្រខាងកើតចេញសាល ក្រមចុងក្រោយ។

ការប្រជែងដណ្ដើមគ្នានៅសមុទ្រខាងកើតគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ VNA)
គោលនយោបាយដ៏ឥតងាករេរបស់វៀតណាមនោះគឺ ការប្រជែងដណ្ដើមគ្នានៅសមុទ្រខាង កើតរវាងភាគីពាក់ព័ន្ធគួរតែត្រូវបានដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គោរពដំណើរការការទូត និងច្បាប់រួមចំណែកដល់សន្តិភាព និងកិច្ចសហប្រតិបត្តិការ នៅសមុទ្រខាងកើត។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Pham Thu Hang នៅថ្ងៃទី ១៥ កក្កដា នៅរដ្ឋធានីហាណូយ នៅ ពេលឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានអំពីទស្សនៈរបស់វៀតណាមក្នុងឱកាស រំលឹកខួប ៧ ឆ្នាំ តុលាកាអាជ្ញាកណ្ដាលនៃករណីបណ្ដឹងសមុទ្រខាងកើតចេញសាល ក្រមចុងក្រោយ។
ក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងការបរទេសបានអះអាងជាថ្មីម្តងទៀតនូវ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ស្រប តាមច្បាប់អន្តរជាតិ និងសិទ្ធិស្របច្បាប់របស់វៀតណាមចំពោះតំបន់សមុទ្រដែលត្រូវ បានកំណត់ដោយអនុលោមតាម UNCLOS៕

ប្រតិកម្មទៅវិញ