សមាជិកនៃក្រុម Meridian កងទ័ពប្រជាជនវៀតណាមទទួលមេដាយសំរិទ្ធនៅក្នុងពិធីបិទការប្រគួត Meridian (រូបថត៖ qdnd.vn) |
នាថ្ងៃទី ២៩ ខែសីហានៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីបានប្រព្រឹត្តទៅពិធីបិទការប្រកួតលើវិញ្ញាសារមេរីឌៀន ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្តរជាតិ - Army Games ឆ្នាំ ២០២១។ ក្រុមនៃប្រទេសចំនួន ៦ ដែលចូលរួមក្នុងការប្រកួតលើវិញ្ញាសារនេះ រួមមាន៖ វៀតណាម រុស្ស៊ី ចិន បេឡារុស អ៊ីរ៉ង់និងឡាវ ដែលមានវត្តមាននៅក្នុងពិធីនេះ។
នៅក្នុងការប្រកួតប្រជែងលើវិញ្ញាសារ មេរីឌៀន ក្រុមម្ចាស់ផ្ទះនៃសហព័ន្ធរុស្ស៊ីទទួលបានចំណាត់ថ្នាក់លេខ ១។ ចំណាត់ថ្នាក់លេខ ២ បានទៅក្រុមបេឡារុស្ស។ ក្រុមវៀតណាមនិងចិនដណ្តើមបានចំណាត់ថ្នាក់លេខ ៣។ សមិទ្ធផលនេះឆ្លើយតបនឹងគោលដៅដែលក្រុមកងទ័ពប្រជាជនវៀត ណាមបានដាក់ចេញ៕