នាថ្ងៃទី ១៣ ខែមិថុនា មានមនុស្សយ៉ាងហោចណាស់ចំនួន ៩ នាក់ត្រូវស្លាប់ និង ១២ នាក់ផ្សេងទៀតត្រូវរងរបួស ក្នុងការ បំផ្ទុះគ្រាប់បែកអត្តឃាតនៅ ទីក្រុង Jalalabad ខេត្ត Nangarhar ប៉ែកខាងកើតប្រទេសអាហ្វហ្គានីស្ថាន។
យោងតាម លោក Atahullah Khogyani អ្នកនាំពាក្យរបស់អភិបាកខេត្ត Nangarhar បានឲ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែកម្នាក់ បានបំផ្ទុះគ្រាប់រំសេវដែលភ្ជាប់តាមខ្លួន នៅបុស្តិ៍ត្រួតពិនិត្យនៅខេត្ត Nangarhar ។
ការបំផ្ទុះនេះបានធ្វើឲ្យទីភ្នាក់ងារសន្តិសុខចំនួន ៤ នាក់ ជនស៊ីវិលចំនួន ៥ នាក់ ត្រូវស្លាប់ និងមនុស្ស ១២ នាក់ផ្សេងទៀតត្រូវស្លាប់។ នាបច្ចុប្បន្ននេះ មិនទាន់មានអង្គការណាមួយចេញមុខទទួលខុសត្រូវឡើយ៕