ការបំផ្ទុះគ្រប់បែកមួយទៀតបានកើតឡើងនៅរដ្ឋធានី Colombo ប្រទេសស្រីលង្កា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ ខែមេសា មានរថយន្តដឹកជញ្ជូនមួយគ្រឿងត្រូវបានផ្ទុះនៅជិតព្រះវិហារ St. Anthony នៅរដ្ឋធានី Colombo ប្រទេសស្រីលង្កា។ ក៏ប៉ុន្តែគេមិនទាន់ដឹងច្បាស់អំពីព័ត៌មាននៃជនស្លាប់និងរងរបួសនៅក្នុងការបំផ្ទុះនេះទេ។
ការបំផ្ទុះគ្រប់បែកមួយទៀតបានកើតឡើងនៅរដ្ឋធានី Colombo ប្រទេសស្រីលង្កា - ảnh 1ទិដ្ឋភាពនៃការបំផ្ទុះគ្រប់បែកមួយទៀតបានកើតឡើងនៅរដ្ឋធានី Colombo ប្រទេសស្រីលង្កា

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កងកម្លាំងសមត្ថកិច្ចស្រីលង្កាបានទទួលព័ត៌មានថា មានរថយន្តដឹកជញ្ជូនគួរឲ្យសង្ស័យមួយគ្រឿងបានចតនៅទីតាំងដែលមានចម្ងាយឆ្ងាយពីព្រះវិហារ St. Anthony ប្រមាណ ៥០ ម៉ែត្រ តាំងពីថ្ងៃទី ២១ ខែ     មេសា។ នៅពេលពិនិត្យមើលរថយន្តនេះ ប៉ូលីសបានរកឃើញគ្រាប់បែកចំនូន ៣ គ្រាប់។ ខណៈពេលដែលកំពុងស្វែងរកវីធីដើម្បីដោះឧបករណ៍បំផ្ទុះនេះ ប៉ុន្តែវាបានផ្ទុះឡើងដែលធ្វើឱ្យមនុស្សគ្រប់ៗគ្នាមានការភ័យខ្លាចយ៉ាងខ្លាំងផងដែរ។ នាថ្ងៃដដែលនេះ មន្ត្រីអាមេរិកមួយរូបបានឲ្យដឹងថាវាទំនងជាមានក្រុមដែលធ្វើការបំផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កាត្រូវបានរងផលប៉ះពាល់ពីគំនិតជ្រុលនិយមរបស់អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)។ មុននោះ រដ្ឋមន្ត្រីសុខាភិបាលស្រីលង្កា លោក Rajitha Senaratne បានឲ្យដឹងថាក្រុមប្រដាប់អាវុធក្នុងមូលដ្ឋានដែលហៅថា National Thowfeek Jamaath (NTJ) បានទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតផងដែរ។ លោកបានសង្កត់ធ្ងន់ថាទោះបីជាក្រុម NTJ គឺជាក្រុមក្នុងប្រទេសក្តី ក៏ប៉ុន្តែគេសង្ស័យថានៅតែមានទំនាក់ទំនងជាមួយបរទេស។ នាបច្ចុប្បន្ន មូលហេតុនៃការវាយប្រហារនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ៕

ប្រតិកម្មទៅវិញ