ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែកនៅប្រទេសអាហ្វហ្គានីស្ថាន |
ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានរិះគន់លើការវាយប្រហារនេះ ហើយលោកក៏អះអាងថា សត្រូវទាំងនេះមិនអាចធ្វើឱ្យជំនឿទុកចិត្តអំពីអនាគតដ៏ស្រស់បំព្រងរបស់ប្រជាជនស្រុតចុះនោះឡើយ។ គួរបញ្ជាក់ថា នាពេលថ្មីៗនេះអំពើហឹង្សានៅតែបន្តកើតឡើងនៅប្រទេសអាហ្វហ្គានីស្ថានក្នុងបរិបទដែលតំណាងក្រុមតាលីបង់ និងអាមេរិកគ្រោងនឹងចាប់ផ្តើមការចរចាសន្តិភាពថ្មីមួយនៅប្រទេសកាតានាខែនេះផងដែរ៕