|
ការប៉ះទង្គិចបន្តផ្ទុះឡើងនៅតំបន់ខាងកើតអ៊ុយក្រែន (Image: VNA) |
(VOVworld) – នាថ្ងៃទី ១០ មករា កងទ័ពអ៊ុយក្រែនបានឲ្យដឹងថា៖ ទាហានជាច្រើនាក់ ទៀតនៃប្រទេសនេះបានរងរបួសក្នុងបណ្ដាការប៉ះទង្គិចថ្មីបំផុតរវាងកងទ័ពរដ្ឋាភិបាល និងកំលាំងប្រឆាំងនៅតំបន់ខាងកើតអ៊ុយក្រែន។ តាមអ្នកនាំពាក្យកងទ័ពអ៊ុយក្រែន
លោក Andriy Lysenko បានឲ្យដឹងថា៖ នាពេលថ្មីៗនេះ យ៉ាងតិចបំផុតមានទាហាន
ចំនួន ២ នាក់ត្រូវស្លាប់និង ២០ នាក់ទៀតរងរបួសក្នុងការប៉ះទង្គិចដែលបានកើត
មានឡើងនៅតំបន់ Lugansk។ ដោយហេតុនេះ គិតតាំងពីយប់ថ្ងៃទី ៨ មករា ទាហានរដ្ឋាភិបាលអ៊ុយក្រែនចំនួន ៦ នាក់ត្រូវស្លាប់។ ស្ថានភាពនេះបានសរឲ្យ
ឃើញថា៖ ភាពតានតឹង នៅប្រទេសនេះបន្តកើនឡើងដោយមិនអើពើដល់កិច្ច
ព្រមព្រៀង ឈប់បាញ់ថ្មី ដែលភាគីទាំង ២ បានចុះហត្ថលេខានាថ្ងៃទី ៩ ធ្នូ ឆ្នាំ
២០១៤ កន្លងទៅ។ បណ្ដាការប៉ះទង្គិចនេះបានផ្ទុះឡើងមុនពេលជំនួបកំពូល
ចតុភាគីរវាងរុស្ស៊ីអ៊ុយក្រែនបារាំងនិងអាល្លឺ ម៉ង់ (ក្រុម Normandie) ត្រូវបានរៀបចំ
ឡើងនៅរដ្ឋធានី Astana របស់ Kazakhstan សំដៅស្វែងរកដំណោះស្រាយវិបត្តិ
នយោបាយនៅប្រទេសអ៊ុយក្រែននាសប្តាហ៍ខាងមុខ៕