|
ការប៉ះទង្គិចនៅកើតមានឡើងនៅយេម៉ែនដោយមិនអើពើដល់បទឈប់បាញ់ (VNA) |
(VOVworld) – នាថ្ងៃទី ១៧ វិច្ឆិកា បណ្ដាការប៉ះទង្គិចបន្តកើតមានឡើងដ៏
សាហាវក្នុង ទូទាំងប្រទេសយេម៉ែនដែលធ្វើឲ្យមនុស្សចំនួន ២៧ នាក់ត្រូវ
ស្លាប់ដោយមិនអើពើដល់ បទឈប់បាញ់នាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការ
បរទេសអាមេរិក លោក John Kerry។ ការប៉ះទង្គិចរវាងកំលាំងគាំទ្ររដ្ឋាភិ
បាលយេម៉ែនជាមួយក្រុមជ្រុលនិយម Houthi បានផ្ទុះឡើងនៅទីក្រុង Taez
ដែលធ្វើឲ្យទាហាននៃកំលាំងរដ្ឋាភិបាលចំនួន ៤ នាក់ត្រូវស្លាប់និងពួកជ្រុល
និយមចំនួន ៥ នាក់ត្រូវស្លាប់ដែរ។ ក្រៅពីនោះ ពួកឧទ្ទាមចំនួន ៧ នាក់
និងទាហានចំនួន ៥ នាក់ក៏ត្រូវស្លាប់ក្នុងការវាយប្រហារនៅតំបន់ Usalyan
ប៉ែកខាងកើតខេត្ត Shabwa ផងដែរ។ ក្នុងពេលនោះ បណ្ដាយន្តហោះចំបាំង
របស់សម្ព័ន្ធភាពកងកំលាំងអារ៉ាប់បន្តវាយប្រហារទៅលើទីតាំងរបស់ពួក
ជ្រុលនិយម Houthi នៅរដ្ឋធានី Sanaa ខេត្ត Nahm និង Sarwah៕