ទិដ្ឋភាពនៃការប៉ះទង្គិច (រូបថត៖ THX/TTXVN ) |
លោក Ashraf Qedra បានមានប្រសាសន៍ថាក្នុងចំណោមជនរងរបួស មានបុគ្គលិកពេទ្យ អ្នកកាសែតម្នាក់ និង ៣០ នាក់ទៀតត្រូវរងរបួសដោយសារគ្រាប់កាំភ្លើង។ ការប៉ះទង្គិចនេះបានកើតឡើងនៅពេលក្រុមបាតុករប៉ាឡេស្ទីនរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅជិតព្រំដែនរវាងភាគខាងកើតតំបន់ហ្គាហ្សា និងអ៊ីស្រាអែលនាព្រឹកថ្ងៃដដែល។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាគ្រាប់បែកច្នៃប្រមាណ ៥ គ្រាប់ត្រូវបានគេបោះទៅលើទាហានអ៊ីស្រាអែលនៅដែលកំពុងបំពេញភារកិច្ចតាមតំបន់ព្រំដែនផងដែរ៕