យន្តហោះ Su-25 របស់អាមេនី (រូបថត៖ AFP / VNA) |
នាថ្ងៃដដែល ក្រសួងការពារជាតិអាហ្សែបៃហ្សង់ក៏បានបដិសេធព័ត៌ មាននេះផងដែរ។សេចក្តីថ្លែងការណ៍ស្តីពីការបដិសេធរបស់មន្រ្តីទួរគីនិងអាហ្សែបៃហ្សង់ត្រូវបាននាំចេញ បន្ទាប់ពីនាថ្ងៃដដែល ក្រសួងការពារជាតិអាមេនីបានប្រកាសថាយន្តហោះចម្បាំង F-16របស់ទួរគីបានបាញ់ទម្លាក់យន្តហោះ Air Su-25 របស់កងទ័ពអាកាសអាមេនី។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិអាមេនីលោក Shushan Stepanyan បានអោយដឹងថា រឿងហេតុនេះបានកើតឡើងនៅក្នុងដែនអាកាសអាមេនី ខណៈពេលដែលយន្តហោះរបស់កងទ័ពអាកាសនៃប្រទេសនេះកំពុងបំពេញបេសកកម្មយោធា។ ការវិវឌ្ឍនេះបានធ្វើឲ្យស្ថានភាពតាងតឹងនៅតំបន់ដី Nagorny-Karabakh ដែលមានជម្លោះរវាងអាមេនីនិងអាហ្សែបែហ្សង់ឈានថ្ងៃទី ៣ នៃការប៉ះទង្គិចគ្នាផងដែរ៕