ការប៉ះទង្គិចគ្នា បណ្តាលឱ្យមានអ្នកស្លាប់និងរង​របួសជាច្រើននៅតំបន់ West Bank

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២២ ខែធ្នូ មានមនុស្ស១នាក់បានស្លាប់ និងយ៉ាងហោចណាស់ ២៥ នាក់ទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា ជាមួយកងទ័ពអ៊ីស្រាអែលនៅទីក្រុង Nablus ភាគខាងលិច។
ការប៉ះទង្គិចគ្នា បណ្តាលឱ្យមានអ្នកស្លាប់និងរង​របួសជាច្រើននៅតំបន់ West Bank - ảnh 1ការប៉ះទង្គិចគ្នារវាងទាហានប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែល នៅក្រុង Nablus ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅពេលដែលកងទ័ពអ៊ីស្រាអែលមួយចំនួនធំបានឈានចូលទៅក្នុងតំបន់ភាគខាងកើតនៃទីក្រុង Nablus ដើម្បីការពារជនជាតិជ្វីហ្វទៅគោរពវិមានសពយ៉ូសែប។ កងកម្លាំងសន្តិសុខអ៊ីស្រាអែលបានបំបែកហ្វូងមនុស្ស បណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស ក្នុងនោះមានមនុស្សម្នាក់បានស្លាប់ ដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាកីឡាករបាល់ទាត់ Ahmad Atef Mustafa Daraghma នៅក្នុងទីក្រុង Tulkarem (ប៉ាឡេស្ទីន) ដោយសារតែគ្រាប់កាំភ្លើងរបស់កងទ័ពអ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Shtayyeh បានអំពាវនាវឱ្យសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្កោលទោសឧប្បត្តិហេតុនេះ។ ដើម្បីចងចាំកីឡាករ Daraghma កូដកម្មមូយអូសបន្លាយរយៈពេល ១ ថ្ងៃបានកើតឡើងនៅក្នុងទីក្រុង Tubas ។

ភាពតានតឹងកាន់តែកើនឡើងនៅតំបន់ West Bank និងហ្សេរុយសាឡឹមខាងកើត។ ចាប់តាំងពីដើមឆ្នាំមក បរិមាណជនរងគ្រោះប៉ាឡេស្ទីន ត្រូវបាត់បង់ជីវិតក្នុងការប៉ះទង្គិចជាមួយកម្លាំងសន្តិសុខអ៊ីស្រាអែលនៅតំបន់ដែនដីដែលទន្ទ្រានកាន់កាប់ បានកើនឡើងដល់ ២២៤នាក់ ក្នុងនោះមាន ៥៣ នាក់នៅតំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ