ការបាញ់រះនៅអាមេរិកធ្វើឲ្យមនុស្សជាច្រើនត្រូវស្លាប់ |
(VOVworld) – នាថ្ងៃទី ៥ មិថុនា មនុស្សជាច្រើននាក់ត្រូវស្លាប់ក្នុងការបាញ់រះ ដែលបានកើតមានឡើងនៅក្រុមហ៊ុនមួយនៅទីក្រុង Orlando រដ្ឋ Florida ប៉ែក អាគ្នេយ៍អាមេរិក។ នាបច្ចុប្បន្ន ស្ថានភាពត្រូវបានត្រួតពិនិត្យ។ វិថីជុំវិញទីកន្លែង កើតហេតុត្រូវបានហ៊ុំព័ទ្ធ។ រឿងហេតុពោលខាងលើកើតមានឡើងមួយសប្តាហ៍ មុនពេលប្រព្រឹត្តទៅពិធីរំលឹកវិញ្ញខ័ណ្ឌបណ្ដាជនរងគ្រោះក្នុងការបាញ់រះនៅក្លឹបPulse ដែលបានកើតមានឡើងនៅទីក្រុងនេះនាឆ្នាំ ២០១៦ ដែលបានធ្វើឲ្យ មនុស្សចំនួន ៤៩ នាក់ត្រូវស្លាប់។ ប្រការនេះត្រូវបានចាត់ទុកជាការបាញ់កាំភ្លើង អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក៕