រដ្ឋាភិបាល Burkino Faso ត្រូវតែប្រកាសគ្រាអាសន្ននៅតាមខេត្តមួយចំនួនបន្ទាប់ពីករណីការបាញ់រះនៅព្រះវិហារគ្រិស្តសាសនាដែលមនុស្សត្រូវបានស្លាប់និងរបួសជាច្រើននាក់ |
ការវាយប្រហារដូចពោលខាងលើនេះបានកើតឡើងនៅពេលដែលអ្នកកាន់ជំនឿសាសនាកំពុងចូលរួមអភិបូជាថ្ងៃ អាទិត្យ។ គួរបញ្ជាក់ថាចាប់តាំងពីដើម ឆ្នាំ២០១៩ មក ការវាយប្រហារភេរវកម្មបានកើតឡើងជាញឹកញ៉ាប់ ជាពិសេសគឺនៅខាងជើង ដោយបង្ខំឱ្យរដ្ឋាភិបាល Burkino Faso ត្រូវតែប្រកាសគ្រាអាសន្ននៅតាមខេត្តមួយចំនួននៅជិតព្រំដែនជាមួយប្រទេសម៉ាលីផងដែរ៕