កងកម្លាំងសមត្ថកិច្ចនាំសាកសពជនរងគ្រោះម្នាក់នៅក្នុងការបាញ់ប្រហារ។ រូបថត៖ AP |
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ មានលោកស្រី Rose Furigay អតីតអភិបាលខេត្ត Basilan ។
យោងតាមប៉ូលីសមូលដ្ឋាន ជនសង្ស័យនៅក្នុងការបាញ់ប្រហារនេះ គឺ Chao Tiao Yumul ដែលមានជម្លោះផ្លូវច្បាប់តាំងពីយូរមកជាមួយលោកស្រី Furigay ។ ប៉ូលិសជឿជាក់ថា ការបាញ់ប្រហារនេះគឺជាការធ្វើឃាតមានគោលដៅជាក់លាក់ ហើយជនល្មើសបានអនុវត្តន៍ដោយខ្លួនឯង។
កម្លាំងប៉ូលីសទីក្រុង Quezon បានចាប់ខ្លួនជនសង្ស័យ និងកំពុងធ្វើការសាកសួរ៕