|
ការបាញ់កាំភ្លើងទៅលើប៉ូលីសបន្តកើតមានឡើងនៅអាមេរិក (VNA) |
(VOVworld) – ប៉ូលីសមួយរូបត្រូវស្លាប់និងមួយនាក់ទៀតរងរបួសក្នុងការបាញ់
កាំភ្លើងដែលបានកើតមានឡើងនាថ្ងៃទី ២៩ កក្កដា នៅប៉ុស្តត្រួតពិនិត្យចរាចរណ៍
នៅទីក្រុង San Diego រដ្ឋ California ប៉ែកនីរតីអាមេរិក។ កំលាំងប៉ូលីសបានចាប់
ខ្លួនមុខសញ្ញាជាបុរសចំណុះសហគមន៍និយាយភាសាអេស្ប៉ាញ់ហើយកំពុងតាម
ចាប់មុខសញ្ញានៅសេសសល់។ ការបាញ់កាំភ្លើងនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈ
ប្រទេសអាមេរិកនៅមិនអស់ញប់ញ័រជាខ្លាំងបន្ទាប់ពីបណ្ដាការបាញ់កាំភ្លើងទៅ
លើកំលាំងអនុវត្តច្បាប់នៅទីក្រុង Dallas និងទីក្រុង Baton នៅរដ្ឋ South
Louisiana នៅឡើយ៕