|
ការបាញ់កាំភ្លើងកើតមានឡើងនៅវិហារឥស្លាមនៅកាណាដា (VNA) |
(VOVworld) – នាយប់ថ្ងៃទី ២៩ មករា នាយករដ្ឋមន្ត្រីកាណាដា លោក
Justin Trudeau បានហៅការបាញ់កាំភ្លើងដ៍បងហូរឈាមដែលទើបនឹង
កើតមានឡើងនៅវិហារឥស្លាមមួយនៅខេត្ត Quebec នៃប្រទេសនេះគឺ
ជាការវាយប្រហារភេរវកម្មតម្រង់ទៅលើជនឥស្លាម។ ក្នុងសារមួយលើ
បណ្ដាញសង្គម Twitter លោក Justin Trudeau បានហៅសកម្មភាព
ភេវកម្មនេះគឺ «ការវាយប្រហារកំសាកមួយ» ទន្ទឹមនឹងនោះ លោកបាន
ផ្ញើការរំលែកទុកជាមួយបណ្ដាគ្រួសារជនរងគ្រោះក្នុងការវាយប្រហារពោល
ខាងលើផងដែរ។ ជនសង្ស័យចំនួន ២ នាក់ក្នុងការបាញ់កាំភ្លើងនេះត្រូវ
បានចាប់ឃុំខ្លួនបន្ទាប់ពីកើតមានឡើងការវាយប្រហារ ប៉ុន្តែ អត្តសញ្ញាណ
នៃមុខសញ្ញាទាំង ២ រូបនេះមិនច្បាស់លាស់នៅឡើយ៕