ការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងគឺជាទង្វើរំលោភលើសេចក្តីសម្រេចចិត្តរបស់ អ.ស.ប.

Chia sẻ
(VOVworld) – នេះគឺជាការអះអាងរបស់ប្រធានក្រុមប្រឹក្សារ
សន្តិសុខ អ.ស.ប. លោក Francois Delattre មុនពេលកិច្ច
ប្រជុំសម្ងាត់នៃស្ថាប័ននេះ នាថ្ងៃទី ២២ មិថុនា អំពីការដែល
ព្យុងយ៉ាងបានបាញ់កាំជ្រួចមីស៊ីលចម្ងាយមធ្យម Musudan
ពីទីក្រុង Wonsan នៅសមុទ្រ ប៉ែកខាងកើត នាព្រឹកថ្ងៃដដែល។ 

ការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងគឺជាទង្វើរំលោភលើសេចក្តីសម្រេចចិត្តរបស់ អ.ស.ប.  - ảnh 1
ការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងគឺជាទង្វើរំលោភលើសេចក្តីសម្រេចចិត្តរបស់ អ.ស.ប.
 (Image: VNA)

(VOVworld) – នេះគឺជាការអះអាងរបស់ប្រធានក្រុមប្រឹក្សារសន្តិសុខ អ.ស.ប.
លោក Francois Delattre មុនពេលកិច្ចប្រជុំសម្ងាត់នៃស្ថាប័ននេះ នាថ្ងៃទី ២២
 មិថុនា អំពីការដែល ព្យុងយ៉ាងបានបាញ់កាំជ្រួចមីស៊ីលចម្ងាយមធ្យម Musudan
ពីទីក្រុង Wonsan នៅសមុទ្រ ប៉ែកខាងកើត នាព្រឹកថ្ងៃដដែល។ លោក Delattre​​
បានអំពាវនាវឲ្យក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. មានប្រតិកម្មឆាប់រហ័សនិងរឹង
មាំចំពោះរឿងហេតុពោលខាងលើ។​ ថ្លែងមតិនៅ កិច្ចប្រជុំលើកនេះដែរ​អ្នកនាំ
ពាក្យរងរបស់ អ.ស.ប. លោក  Farhan Haq បានអះអាងថា៖ កាយវិការរបស់
ប្រទេសខាងជើងគឺជាទង្វើគ្មានការទទួលខុសត្រូវហើយសុឆ័ន្ទៈរបស់សហគមន៍
អន្តរជាតិ។ សេតិវិមានក៏បានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាការ
 បាញ់កាំជ្រួចនាពេលថ្មីបំផុតរបស់ព្យុងយ៉ាងផងដែរ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការ
ពារជាតិ អាមេរិក លោក Ashton Carter បានបញ្ជាក់ថា៖ ទង្វើថ្មីបំផុតរបស់ព្យុង
យ៉ាងបានសឲ្យឃើញ នូវភាពចាំបាច់នៃការបន្តបើកទូលាយប្រព័ន្ធការពារកាំ
ជ្រួចរបស់អាមេរិកសំដៅការពារសម្ព័ន្ធ មិត្តកូរ៉េខាងត្បូង ក៏ដូចជា ដាក់ពង្រាយ
បន្ថែមកងកំលាំងអាមេរិកលើឧបទ្វីបកូរ៉េជប៉ុននិង តំបន់នៅឯបរទេសរបស់
អាមេរិក ទៀតផង។ ក្នុងកាយវិការថ្មីបំផុត​នាថ្ងៃទី ២៣ មិថុនា សាធា រណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េបានប្រកាសដំណើរការសាកល្បងកាំជ្រួចមីស៊ីល
យុទ្ធសាស្ត្រចម្ងាយមធ្យមប្រកបដោយជោគជ័យ។  ថ្នាក់ដឹកនាំនៃប្រទេសកូរ៉េ
ខាងជើង លោក Kim Jong Un បានអះអាងថា៖ ប្រទេសនេះមានសមត្ថភាព
វាយប្រហារទៅលើប្រជាពលរដ្ឋអាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងកំលាំង
អមិត្តផ្សេងៗទៀត៕ 

ប្រតិកម្មទៅវិញ