|
ការបោះជំរុំវិសមកាលវៀតណាមឆ្នាំ២០១៦ត្រូវបានបើកនៅទីក្រុងហាណូយ |
(VOV)_នាយប់ថ្ងៃទី១២ កក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការរដ្ឋទទួល
បន្ទុកបញ្ហាជនវៀតណាមនៅឯបរទេស (ក្រសួងការបរទេសវៀតណាម) បានរៀបចំ
ពិធីបើកការបោះជំរុំវិសមកាលវៀតណាមឆ្នាំ២០១៦ ដោយប្រធានបទ៖ អាណិកជន
វ័យក្មេងជាមួយបេតិកភ័ណ្ឌវប្បធម៌ជាតិ។នេះគឺជាការបោះជំរុំវិសមកាល សំរាប់យុវ
ជន និស្សិតវៀតណាមនៅឯបរទេស មានស្នាដៃខ្ពស់ក្នុងការសិក្សារៀនសូត្រ និង
សកម្មចូលរួមសកម្មភាពសង្គម។ យុវជននិងនិស្សិតចំនួន១១០នាក់ មកពី២៤ប្រ
ទេសនឹងចូលរួមការបោះជំរុំវិសមកាលវៀតណាមឆ្នាំ២០១៦។
ការបោះជំរុំវិសមកាលវៀតណាមឆ្នាំ២០១៦ ប្រព្រឹត្តទៅក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ
ទី១០ដល់ថ្ងៃទី២៣ កក្កដា ឆ្នាំ ២០១៦ ដោយមានសកម្មភាពពោពេញទៅដោយ
អត្ថន័យនៅខេត្ត ទីក្រុងចំនួន១០៕