ការបោះជំរុំវៀតណាម២០១៣

Chia sẻ
 (VOV)_នាថ្ងៃទី១១ កក្កដា យុវជន យុវនារីចំនួនជិត២០០នាក់ ជា​ជនវៀតណាម
គំរូនៅ ឯបរទេស មានស្នាដៃល្អក្នុងការសិក្សារ និងធ្វើពលកម្ម ពីប្រទេសចំនួន២៤  លើទូទាំងពិភពលោក បានត្រឡប់មកប្រទេសវិញ ដើម្បីចូលរួម កម្មវិធីបោះជំរុំវិស្សម
កាលវៀតណាម ២០១៣។

       

ការបោះជំរុំវៀតណាម២០១៣ - ảnh 1
យុវជន យុវនារីចំនួនជិត២០០នាក់ ជា​ជនវៀតណាមឆ្នើមនៅឯបរទេសចូលរួមកម្មវិធិបោះជំរុំវៀតនាម២០១៣(TTXVN)


  (VOV)_នាថ្ងៃទី១១ កក្កដា យុវជន យុវនារីចំនួនជិត២០០នាក់ ជា​ជនវៀតណាម
គំរូនៅ ឯបរទេស មានស្នាដៃល្អក្នុងការសិក្សារ និងធ្វើពលកម្ម ពីប្រទេសចំនួន២៤  លើទូទាំងពិភពលោក បានត្រឡប់មកប្រទេសវិញ ដើម្បីចូលរួម កម្មវិធីបោះជំរុំវិស្សម
កាលវៀតណាម ២០១៣។ លោក Nguyen Thanh Son អនុរដ្ឋន្ត្រីការបរទេស និងជា ប្រធានគណះកម្មាធិការ​ជាតិអំពី​ជនវៀតណាមនៅឯបរទេស បានអោយដឹងថា÷  ការ បោះជំរុំឆ្នាំនេះ មានប្រធានបទ÷ ១០ឆ្នាំ សម្លេងដង្ហោយហៅពីប្រភពដើម សំដៅរំលឹក
ខួបអនុស្សាវរីយ៍លើកទី ៦៨ ទិវាបដិវត្តន៍ខែសីហា និងលើកទី ៦៦ទិវាយុទ្ធជនពិការ 
យុទ្ធជនពលី ​ពិសេសគឺលើកទី ១០ ទិវារៀបចំការបោះជំរុំ។ ខ្លឹមសារនៃការបោះជំរុំឆ្នាំ
នេះ គឺសំដៅ ជួយយុវជនជាអាណិកជនមានលក្ខណះទាក់ទង និងស្វែង​យល់បន្ថែម
អំពីវប្បធម៌  សាមគ្គីភាពរបស់ប្រជាជាតិវៀតណាម តាមនោះ លើកកំពស់ទឹកចិត្តនឹក
រលឹក ដល់គុណបំណាចរបស់ជីដូនជីតា ផ្សាភ្ជាប់ជា​មួយមាតុប្រទេសរបស់ខ្លួន។

        ទស្សនាមណ្ឌលកេរ៌្តដំណែលវិហារ​ស្ដេច Hung ខេត្ត Phu Tho, Dao Kieu Oanh និស្សិតឆ្នាំទី១មហាវិទ្យាល័យ America-Rumani នៅប្រទេស​ Rumani បាន​សំណេះ​
សំណាលថា មិត្តបានមកវៀតណាម២លើកជាមួយឪពុកម្ដាយ ដោយបានទៅ​
ទស្សនា​​រម្មណីដ្ឋានស្អាតជាច្រើនប៉ុន្តែមិនដែលធ្លាប់បានទស្សនាវិហារស្ដេច​ Hung
ឡើយ។

        “នេះជាលើកដំបូងខ្ញុំបានទស្សនានៅវិហារស្ដេច​ Hung ខេត្តPhu Tho។​មុន​នេះ​ខ្ញុំសុទ្ធតែបានទៅដើរលេងរឺទៅសមុទ្រតែប៉ុណ្ណោះទេ។​ ខ្ញុំបានអុធធូប​និងខ្ញុំគិត​ថា មកទីនេះគឺជាស្រុកកំណើតរបស់ខ្លួន៕”

ប្រតិកម្មទៅវិញ