ការបោះឆ្នោតសភាឥណ្ឌា: មេដឹកនាំពិភពលោកអបអរសាទរនាយករដ្ឋមន្ត្រី Modi

Chia sẻ

(VOVWORLD) - ថ្នាក់ដឹកនាំជាច្រើនលើពិភពលោក កាលពីថ្ងៃទី ២៣ ខែឧសភា បានផ្ញើសារអបអរសាទរដល់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi អំពីជ័យជម្នះរបស់គណបក្សប្រជាជនឥណ្ឌា (BJP) នៅក្នុងការបោះឆ្នោតសភានីតិកាល ទី១៧។

ការបោះឆ្នោតសភាឥណ្ឌា: មេដឹកនាំពិភពលោកអបអរសាទរនាយករដ្ឋមន្ត្រី Modi - ảnh 1ថ្នាក់ដឹកនាំទូទាំងពិភពលោកបានផ្ញើសារទូរលេខអបអរសាទរជ័យជម្នះរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi 

ក្នុងសារទូរលេខ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្តែងនូវជំនឿជាក់ ថា ក្នុងឋានៈជានាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi នឹងពង្រឹងថែមទៀត ចំណងមិត្ត ភាពយូរអង្វែងរវាងប្រជាជនទាំងពីរ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃភាពជាដៃគូយុទ្ធសាស្រ្ត ឯកសិទ្ធិពិសេស រវាងឥណ្ឌានិងរុស្ស៊ី។

ទន្ទឹមនឹងនេះដែរ ប្រធានរដ្ឋចិន លោក Xi Jinping  បានសង្កត់ធ្ងន់ថា ប្រទេសចិននិងឥណ្ឌា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ពីរ និងជាប្រទេសសេដ្ឋកិច្ចលេចធ្លោបំផុតនៅក្នុងពិភពលោក។ លោក Xi Jinping បានបញ្ជាក់ថា ក្រុងប៉េកាំងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយឥណ្ឌា ហើយចង់សហការជាមួយក្រុង ញូវដែលី ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ពង្រឹងជំនឿទុកចិត្តនយោបាយនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក៏ដូចជាជំរុញទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍ឲ្យឡើងកម្ពស់ថ្មី។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានអបអរសាទរជ័យ ជំនះដ៏គួរឱ្យចាប់អារម្មណ៍របស់លោក Modi ដោយបានវាយតម្លៃថា លទ្ធផលនៃការបោះឆ្នោតបានបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Modi លើលទ្ធិប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោក។

មេដឹកនាំប្រទេសជប៉ុន ប៉ាគីស្ថាន ស្រីលង្កា អាហ្វហ្គានីស្ថាន នេប៉ាល់ បង់ក្លាដេស និងម៉ាល់ឌីវ ក៏បានផ្ញើរសារទូរលេខ អបអរសាទរជ័យជម្នះរបស់សម្ព័ន្ធកាន់កាន់អំណាចនៅឥណ្ឌាដឹកនាំដោយ BJP ផងដែរ។

នាថ្ងៃទី២៣ ខែឧសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរសារទូរលេខ អបអរសាទរចំពោះនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ផងដែរ។ ក្នុងសារទូរលេខ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជូនពរជ័យជម្នះរបស់គណៈបក្ស BJP និងសម្ព័ន្ធប្រជាធិបតេយ្យជាតិក្នុងការបោះឆ្នោត ព្រមទាំងសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi រដ្ឋាភិបាល និងប្រជាជនឥណ្ឌា នឹងទទួលបានសមិទ្ធផលគួរឲ្យចាប់អារម្មណ៍ជាច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ