បោះឆ្នោតសភាជាន់ទាបនៅម៉ាឡេស៊ី |
តាមរយៈប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីនោះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសខ្លួន នាព្រឹកថ្ងៃទី ១០ ឧសភា បានជូនដំណឹងជាផ្លូវការអំពីលទ្ធផលនៃការបោះឆ្នោតសភាជាន់ទាបបានឲ្យដឹងថា៖ គណបក្សសម្ព័ន្ធនៃក្ដីសង្ឃឹម (PH) ប្រឆាំងដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតសភាជាន់ទាប់លើកទី ១៤ ដោយទទួលបានអាសនៈចំនួន ១១៣ លើអាសនៈសរុបចំនួន ២២២។ ក្នុងពេលនេះ គណបក្សសម្ព័ន្ធរណសិរ្សជាតិជាតិ (BN) ទទួលបានអាសនៈចំនួន ៧៩ តែប៉ុណ្ណោះ។
ជ័យជំនះរបស់គណបក្សសម្ព័ន្ធប្រឆាំងបានគូសសញ្ញាជាលើកដំបូង តាំងពីពេលដែលម៉ាឡេស៊ីទទួលបានឯករាជ្យនាឆ្នាំ១៩៥៧ មក គណបក្ស BN មិនបានកាន់អំណាចទៀតឡើយ។
ជាមួយនឹងលទ្ធផលនេះ គណបក្ស PH មានចំនួនអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលសហព័ន្ធផងដែរ៕