នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May (រូបថត៖AFP/TTXVN) |
(VOVworld) - នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May នាថ្ងៃទី៤ មិថុនា បានអញ្ជើញថ្លែងបទសន្ទរកថា ក្រោយពីកើតមានឡើងករណីវាយប្រហារភេរវ កម្មនៅរដ្ឋធានីឡុងដ៍ ដែលបណ្ដាលឲ្យមនុស្សចំនួន៧នាក់ត្រូវស្លាប់និង៤៨នាក់ ទៀតរងរបួស ក្នុងនោះមានមនុស្សជាច្រើនរងរបួសដ៏ធ្ងន់ធ្ងរ។លោកស្រី Theresa May សង្កត់ធ្ងន់ថា ការបោះឆ្នោតសកលនៅអង់គ្លេសនៅប្រព្រឹត្តទៅនាថ្ងៃទី៨ មិថុនា តាមផែនការ ដោយមិនអើពើដល់ករណីវាយប្រហារភេរវកម្មនេះ។
នាថ្ងៃដដែល អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានបញ្ជាក់ការទទួល ខុសត្រូវក្នុងករណីភេរវកម្មពោលខាងលើ។គេហទំព័រ Amaq ដែលមានទំនាក់ ទំនងជាមួយអង្គការភេរវកម្មនេះ ប្រកាសថា ខ្មាន់កាំភ្លើង IS មួយក្រុមបានអនុវត្ត ការវាយប្រហារពោលខាងលើនៅទីក្រុងឡុងដ៍៕