|
ការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីបនឹងប្រព្រឹត្តទៅនាខែឧសភាឆ្នាំ ២០១៤ (Image: Vietnam+) |
(VOVworld) – ការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីបនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២
ថ្ងៃ គឺថ្ងៃទី ២៦ និងទី ២៧ ឧសភា ឆ្នាំ ២០១៤។ នាថ្ងៃទី ៣០ មិនា ប្រធានគណៈ កម្មាធិការរៀបចំការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីប (PEC) លោក Anwar El Assi
បានប្រកាសថា៖ ស្ថាប័ននេះនឹងចាប់ផ្តើមទទួលពាក្យសុំឈរឈ្មោះជាបេក្ខជន
ក្នុងការបោះឆ្នោតពោលខាងលើ ចាប់ពីថ្ងៃទី ៣១ មិនា ដល់ទី ២០ មេសា។ បញ្ជីរាយនាមរបស់បេក្ខជនជាផ្លូវការនឹងត្រូវបានប្រកាសនាថ្ងៃទី ២ ឧសភា និងយុទ្ធនាការចលនាយកសម្លេងគាំទ្រនឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី ៣ ដល់ទី
២៣ ឧសភា។ លទ្ធផលនៃការបោះឆ្នោតនេះនឹងត្រូវបានប្រកាសនាថ្ងៃទី ៥ មិថុនា
។ គិតដល់ថ្ងៃទី ៣០ មិនា ទើបតែមានបេក្ខជនចំនួន ២ រូប គឺ អតីតនាយករដ្ឋមន្ត្រី
ការពារប្រទេសអេហ្ស៊ីប លោក Abdel Fattah El-Sisi និងអ្នកនយោបាយនៃគណៈ
បក្សឆ្វេងនិយម លោក Hadeem Sabbahi ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធា
ធិបតីនៃប្រទេស នេះ ប៉ុណ្ណោះ៕