ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២៤ ជាមួយនឹងការបោះឆ្នោត​បឋមរបស់គណបក្សសាធារណរដ្ឋ

Chia sẻ
(VOVWORLD) - ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ បានចាប់ផ្តើមជាមួយនឹងការប្រជុំជ្រើសរើសបេក្ខជនសម្រាប់រដ្ឋនីមួយៗ ដំបូងបង្អស់គឺជាកិច្ចប្រជុំសម្ងាត់របស់គណៈបក្សសាធារណៈរដ្ឋក្នុងរដ្ឋ Iowa នាថ្ងៃទី ១៥ ខែមករា។

រដ្ឋ Iowa គឺជារដ្ឋដំបូងគេដែលទាំងគណបក្សសាធារណៈរដ្ឋ និងប្រជាធិបតេយ្យបានរៀបចំការបោះឆ្នោតបឋម ជ្រើសរើសបេក្ខជនឈរឈ្មោះជាប្រធានាធិបតី ប៉ុន្តែមានទម្រង់ផ្សេងៗគ្នា។ គណបក្សសាធារណរដ្ឋរៀបចំការបោះឆ្នោតក្នុងទម្រង់នៃ"ការប្រជុំសម្ងាត់" ដោយប្រមូលផ្តុំគ្នានៅទីតាំងនិងពេលវេលាជាក់លាក់ ដើម្បីបោះឆ្នោតដោយផ្ទាល់តាមរយៈការលើកដៃ ខណៈដែលគណបក្សប្រជាធិបតេយ្យបានរៀបចំការបោះឆ្នោត តាមរយៈការ "បោះឆ្នោត" ដោយលិខិត។ លទ្ធផលនៃការបោះឆ្នោតបឋមនឹងត្រូវបានប្រកាសនៅថ្ងៃទី ៥ ខែមីនា។

យោងតាមការប្រកាសរបស់តំណាងគណបក្សសាធារណៈរដ្ឋនៃរដ្ឋ Iowa មកទល់ពេលនេះ មានបេក្ខជនចំនួន ៦ នាក់បានចូលរួមក្នុងការបោះឆ្នោតបឋម ក្នុងនោះមានអតីតប្រធានាធិបតី លោក Donald Trump អភិបាលរដ្ឋ Florida លោក Ron DeSantis អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley សហគ្រិនជីវបច្ចេកវិទ្យា លោក Vivek Ramaswamy អតីតអភិបាលរដ្ឋ Arkansas លោក Asa Hutchinson និងលោកអាចារ្យ Ryan Binkley ។ យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ ម្ចាស់ឆ្នោតជិត ៥០% ដែលអាចចូលរួមកិច្ចប្រជុំសម្ងាត់បានឲ្យដឹងថា ជម្រើសដំបូងរបស់ខ្លួននៅតែជាអតីតប្រធានាធិបតី Donald Trump ។ អ្នកជាប់ចំណាត់ថ្នាក់លេខ ២ គឺលោកស្រី Nikki Haley ដោយមានការគាំទ្រពីម្ចាស់ឆ្នោតប្រហែល ២០%៕

ប្រតិកម្មទៅវិញ