ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី៖ ប្រទេសជាច្រើនសន្យាជំរុញទំនាក់ទំនងជាមួយរុស្ស៊ី

Chia sẻ
(VOVWORLD) - អះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យាជំរុញទំនាក់ទំនងទ្វេភាគី ជាមួយរុស្ស៊ីជា ចំណុចរួមនៃបណ្សារអបអរសាទររបស់ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនលើពិភពលោកដែលផ្ញើជូនចំពោះលោក Vladimir Putin ដែលទើបនឹងជាប់ឆ្នោតធ្វើជាប្រធានាធិបតីរុស្ស៊ីនាថ្ងៃទី ១៩ មិនា។ រ
ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី៖ ប្រទេសជាច្រើនសន្យាជំរុញទំនាក់ទំនងជាមួយរុស្ស៊ី - ảnh 1 ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី៖ ប្រទេសជាច្រើនសន្យាជំរុញទំនាក់ទំនងជាមួយរុស្ស៊ី

(VOVworld) – អះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យាជំរុញទំនាក់ទំនងទ្វេភាគី ជាមួយរុស្ស៊ីជាចំណុចរួមនៃបណ្សារអបអរសាទររបស់ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនលើពិភពលោកដែលផ្ញើជូនចំពោះលោក Vladimir Putin ដែលទើបនឹងជាប់ឆ្នោតធ្វើជាប្រធានាធិបតីរុស្ស៊ីនាថ្ងៃទី ១៩ មិនា។ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា៖ ក្នុងការសន្ទនាតាមទូរស័ព្ទក្នុងរយៈពេល ២០ នាទី នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតី Vladimir Putin បានសន្យាជំរុញទំនាក់ទំនងទ្វេភាគីហើយដោះស្រាយបញ្ហាជំលោះអធិបតេយ្យភាពក៏ដូចជាកិច្ចសហប្រតិបត្តិការដើម្បីគោលដៅលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េក្នុងកាលៈទេសៈ បណ្ដាជំនួបកំពូលរវាងកូរ៉េខាងត្បូង-ស.ប.ប.ក. អាមេរិក-ស.ប.ប.ក. នឹងប្រព្រឹត្តទៅនាខែខាងមុខ។ ក្នុងពេលនោះ អ្នកនាំពាក្យរបស់អធិការបតី អាល្លឺម៉ង់ លោក  Steffen Seibert បានឲ្យដឹងថា៖ លោកស្រី Angela Merkel នឹងផ្ញើសារអំណរសាទរយ៉ាងឆាប់រហ័សជូនចំពោះលោក Putin ក្នុងឱកាសលោករូបនេះជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីជាថ្មីម្តងទៀតដោយអះអាងថា៖ ការរក្សាទាក់ទងជាប្រចាំជាមួយថ្នាក់ដឹកនាំរបស់រុស្ស៊ីជាសារៈសំខាន់ចំពោះអាល្លឺម៉ង់។ នាថ្ងៃដដែល ថ្លែងមតិបន្ទាប់ពីជាប់ឆ្នោត ប្រធានាធិបតី Putin បានអះអាងថា៖ រុស្ស៊ីមិនចងឲ្យការរត់ប្រណាំងអាវុធថ្មីណាមួយឡើយហើយនឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីដោះស្រាយការខ្វែងគំនិតជាមួយប្រទេសនានាខណៈពេលដែលរការពារផលប្រយោជន៍ជាតិ៕

ប្រតិកម្មទៅវិញ