ការបោះឆ្នោតនៅអាមេរិកឆ្នាំ២០២០៖ បេក្ខជនប្រធានាធិបតីទាំងពីររូបមានសុទិដ្ឋិនិយមអំពីលទ្ធផលចុងក្រោយ

Chia sẻ
(VOVWORLD) - គិតត្រឹមវេលាម៉ោង១៣កន្លះថ្ងៃទី៤វិច្ឆិកា (ម៉ោងនៅ វៀតណាម) លោក Biden កំពុងមានប្រៀបលើជាបណ្ដោះអាសន្នដោយទទួលបាន សម្លេងគាំទ្រចំនួន២៣៨របស់អ្នកបោះឆ្នោតតំណាង ខណៈដែលលោក ប្រធានាធិបតី Trump ទទួលបានសម្លេងគាំទ្រចំនួន២១៣តែប៉ុណ្ណោះ។
ការបោះឆ្នោតនៅអាមេរិកឆ្នាំ២០២០៖ បេក្ខជនប្រធានាធិបតីទាំងពីររូបមានសុទិដ្ឋិនិយមអំពីលទ្ធផលចុងក្រោយ - ảnh 1ប្រជាពលរដ្ឋអាមេរិកតាមដានលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី៣ វិច្ឆិកា។ (រូបថត៖ AFP/TTXVN)

ខណៈពេលដែលការងាររាប់សន្លឹកឆ្នោតនៅតែកំពុងប្រព្រឹត្តទៅ បេក្ខ ជនប្រធានាធិបតីអាមេរិកទាំងពីររូបគឺលោកប្រធានាធិបតីកំពុងកាន់អំណាច Donald Trump និងអតីតអនុប្រធានាធិបតីលោក Joe Biden បានមាន ប្រសាសន៍ដើមដំបូងស្ដីពីការបោះឆ្នោត។ លើបណ្ដាញសង្គម Twitter លោកប្រធានាធិបតី Trump អះអាងថា នឹងទទួលបាន “ជ័យជំនះធំ” ក្នុងការ បោះឆ្នោតឆ្នាំនេះ។ មុននោះ លោក Joe Biden បានឲ្យដឹងថា ទំនងជានឹង មិនមានលទ្ធផលចុងក្រោយរហូតដល់ព្រឹកថ្ងៃទី៤ វិច្ឆិកា (ម៉ោងនៅអាមេរិក) នោះឡើយ ក៏ប៉ុន្តែប្រកាសថា លោកមានសុទិដ្ឋិនិយមអំពីលទ្ធផលនៃការ បោះ ឆ្នោត។ គិតត្រឹមវេលាម៉ោង១៣កន្លះថ្ងៃទី៤វិច្ឆិកា (ម៉ោងនៅវៀតណាម) លោក Biden កំពុងមានប្រៀបលើជាបណ្ដោះអាសន្នដោយទទួលបាន សម្លេងគាំទ្រចំនួន២៣៨របស់អ្នកបោះឆ្នោតតំណាង ខណៈដែលលោក ប្រធានាធិបតី Trump ទទួលបានសម្លេងគាំទ្រចំនួន២១៣តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ