ថ្នាក់ដឹកនាំ សហភាពអឺរ៉ុប (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល (នៃប្រទេសបែលហ្ស៊ិក) នាថ្ងៃទី ១៣ ខែធ្នូ ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកចំនួន ២៧ បានយល់ព្រមចាប់ផ្ដើមការចរចាពាណិជ្ជកម្មជាមួយអង់គ្លេស ខណៈដែលកិច្ចព្រមព្រៀង អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ( Brexit) ត្រូវបានផ្តល់សច្ចាប័ននិងអនុវត្ត។
នៅក្នុងការចរចាពាណិជ្ជកម្មជាមួយអង់គ្លេសនាពេលខាងមុខ សហភាពអឺរ៉ុបនឹងផ្ដោតការយកចិត្តទុកដាក់ជាជាពិសេសលើអ្វីដែលគេហៅថាលក្ខខ័ណ្ឌ ដោយសមភាព ដើម្បីធានាការប្រកួតប្រជែងប្រកបដោយយុត្តិធម៌។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson មិនបានចូលរួមកិច្ចប្រជុំនេះឡើយ ដោយសារជាប់រវល់ក្នុងការបោះឆ្នោតនាថ្ងៃទី ១២ ខែធ្នូនៅប្រទេសខ្លួន។ ក្នុងការបោះឆ្នោតនេះ គណបក្សអភិរក្សរបស់លោកទទួលបានជ័យជម្នះយ៉ាងលើសលុប ដោយបើកចេញឱកាសសម្រាប់ដំណើរការ Brexit ប្រកបដោយរបៀបរាបរយ ដែលបានពន្យាពេលជាង ៣ ឆ្នាំ កន្លងទៅ៕