|
ការបោះឆ្នោតនៅអង់គ្លេស៖ គណៈបក្សអភិរក្សដណ្តើមបានជ័យជំនះ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៨ ឧសភា គណៈកម្មាធិការរៀបចំការបោះឆ្នោត
អង់គ្លេសបាន ប្រកាសថា៖ គណៈបក្សអភិរក្សរបស់នាយករដ្ឋមន្ត្រី David
Cameron ដណ្តើមបាន អាសនៈចំនួន ៣២៩ ក្នុងចំណោមអាសនៈចំនួន
៦៥០ នៅសភាជាន់ទាប ក្នុងការបោះឆ្នោតសកលនាពេលថ្មីៗនេះ។
តាមនោះ គណៈបក្សអភិរក្សទទួលបានសម្លេងគាំទ្រ ជាងពាក់កណ្ដាល
ដោយហេតុនេះ គេអាចបង្កើតរដ្ឋាភិបាលដោយថ្មីដោយចង់សម្ព័ន្ធ
ភាពជាមួយគណៈបក្សនយោបាយផ្សេងៗទៀតឡើយ។ ក្នុងពេលនោះ
ថ្នាក់ដឹកនាំ គណៈបក្សការងារអង់គ្លេស លោក Ed Miliband ទទួលបាន
អាសនៈចំនួន ២៣២ តែប៉ុណ្ណោះ។ ដោយមានជ័យជំនះនេះ លោក
David Cameron នឹងកាន់ ដំណែងធ្វើជា នាយកដ្ឋមន្ត្រីអង់គ្លេសជាថ្មីម្តងទៀត៕