លទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងនាពេលថ្មីៗដោយមជ្ឈមណ្ឌលស្រាវជ្រាវនយោបាយអាមេរិកនៅ HAVARD (CAPS) និងក្រុមហ៊ុនស្ទង់មតិ Harris Poll (CAPS / Harris) បង្ហាញថា ប្រជាជនអាមេរិក ៤២% អាចឬប្រាកដជានឹងបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតឆ្នាំក្រោយ ខណៈដែលអត្រាសម្រាប់ប្រធានាធិបតីអាមេរិក លោក D. Trump មានចំនួន ៣៩ % ហើយ ៨% បាននិយាយថាគេមានបំណងបោះឆ្នោតជ្រើសរើសបេក្ខជនឯករាជ្យឬបេក្ខជននៃគណ បក្សទី ៣ ផ្សេងទៀត ក្នុងការប្រក្រួតប្រជែងគ្នាឈានចូលសេតវិមាននៅឆ្នាំ ២០២០ ខាងមុខ រីឯ ១០ %នៅសេសសល់គឺមិនទាន់សម្រេចចិត្តនោះឡើយ៕