ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ បេក្ខជនប្រធានាធិបតីទាំង២ រូប សួរ-ឆ្លើយដាច់ដោយឡែកពីគ្នា ជាមួយអ្នកបោះឆ្នោតនៅលើកញ្ចក់ទូរទស្សន៍

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ១៥ ខែតុលា (ពោលគឺនាព្រឹកថ្ងៃទី ១៦ ខែតុលា - តាមម៉ោង   វៀតណាម) ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden បានចាប់   ផ្តើមការសួរ-ឆ្លើយដាច់ដោយឡែកពីគ្នាជាមួយអ្នកបោះឆ្នោតនៅលើកញ្ចក់ទូរទស្សន៍។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ បេក្ខជនប្រធានាធិបតីទាំង២ រូប សួរ-ឆ្លើយដាច់ដោយឡែកពីគ្នា ជាមួយអ្នកបោះឆ្នោតនៅលើកញ្ចក់ទូរទស្សន៍ - ảnh 1 ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden  (រូបថត៖ Star Tribune)

ទម្រង់បែបនេះត្រូវបានជ្រើសរើស ដើម្បីជំនួសការជជែកដេញដោលទាល់មុខគ្នាលើកទី ២ ដែលគ្រោងធ្វើឡើងនៅថ្ងៃដដែល ដែលត្រូវបានលុបចោលមុននេះ។ លោកប្រធានាធិបតី D.Trump បានចូលរួមព្រឹត្តិការណ៍នេះនៅឯសារមន្ទីរសិល្បៈ Perez នៅទីក្រុង Miami ដែលរៀបចំឡើងដោយ NBC ខណៈពេលដែល ព្រឹត្តិការណ៍របស់អតីតអនុប្រធានាធិបតីលោក Biden ត្រូវបានរៀបចំឡើងដោយវិទ្យុ ABC នៅមជ្ឈមណ្ឌលរដ្ឋធម្មនុញ្ញជាតិក្នុងទីក្រុង Philadelphia ។

ព្រឹត្តិការណ៍ទាំងពីរនេះ បានចាប់ផ្តើមរៀបចំឡើងនៅក្នុង "ពេលវេលាមាស" ។ ព្រឹត្តិការណ៍របស់លោកប្រធានាធិបតី Trump បានចំណាយអស់រយៈពេលប្រមាណ ១ ម៉ោង ខណៈពេលដែលបេក្ខជន Joe Biden រំពឹងថាបញ្ចប់ការឆ្លើយតបនឹងអ្នកបោះឆ្នោតរបស់លោកក្នុងរយៈពេល ៣០ នាទីក្រោយមកផងដែរ៕

ប្រតិកម្មទៅវិញ