ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ គណបក្សប្រជាធិបតេយ្យ​រៀបចំផែនការ​តែងតាំង​បេក្ខជន Joe Biden តាមអនឡាញ

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលជាបេក្ខជនជួរមុខនៃគណបក្សប្រជាធិបតេយ្យនាថ្ងៃទី ១៧ កក្កដា បានអះអាងថា នឹងបន្តការរត់ប្រណាំងចូលសេតវិមាន។ 
ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ គណបក្សប្រជាធិបតេយ្យ​រៀបចំផែនការ​តែងតាំង​បេក្ខជន Joe Biden តាមអនឡាញ - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ VNA)

ហេតុផលតែមួយគត់ដែលលោកអាចពិចារណាឡើងវិញក្នុងការឃោសនាបោះឆ្នោតគឺស្ថានភាពសុខភាព។ បច្ចុប្បន្ននេះ លោកប្រធានាធិបតី Biden កំពុងកើតជំងឺកូវីដ ១៩ ហើយលោកត្រូវលុបចោលព្រឹត្តិការណ៍មួយនៅ Las Vegas កាលពីម្សិលមិញ។

នៅក្នុងបរិបទដែលគណបក្សសាធារណរដ្ឋកំពុងរៀបចំសមាជ ហើយលោក Donal Trump នឹងទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោត ប្រធានាធិបតីនោះ គណបក្សប្រជាធិបតេយ្យកំពុងមានសំឡេងផ្ទៃក្នុងអំពីលទ្ធភាពដែលប្រធានាធិបតី លោក Biden គួរតែបន្តធ្វើជាបេក្ខជនរបស់គណបក្សដែរទអត់។ បច្ចុប្បន្ននេះ សមាជិកសភាជាន់ទាប់មកពីគណបក្សប្រជាធិបតេយ្យចំនួន ២០ នាក់បានអំពាវនាវជាសាធារណៈឱ្យប្រធានាធិបតីលោក Biden បោះបង់ចោលយុទ្ធនាការបោះឆ្នោត ហើយគណបក្សប្រជាធិបតេយ្យស្វែងរកបេក្ខជនជំនួសលោក។ យោងតាមលទ្ធផលស្ទង់មតិដែលបានចេញផ្សាយនាពេលថ្មីៗនេះរបស់ទីភ្នាក់ងារសារព័ត៌មាន AP និងមជ្ឈមណ្ឌលស្រាវជ្រាវមតិជាតិ (NORC) មនុស្សចំនួន ៦៥% ដែលគាំទ្រគណបក្សប្រជាធិបតេយ្យបានចាត់ទុកថា ប្រធានាធិបតីលោក Biden គួរតែដកខ្លួន ហើយទុកឱ្យគណបក្សប្រជាធិបតេយ្យជ្រើសរើសបេក្ខជនផ្សេងទៀត។ ទន្ទឹមនឹងនោះ មនុស្សត្រឹមតែ ៣៥% ប៉ុណ្ណោះដែលគាំទ្រប្រធានាធិបតីលោក Biden បន្តឈរឈ្មោះបោះឆ្នោតផងដែរ៕

ប្រតិកម្មទៅវិញ