ការបោះឆ្នោតនៅស្រុកកោះ Truong Sa បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាពនិងតាមកាលវិភាគកំណត់

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ១៦ ខែឧសភា មណ្ឌលបោះឆ្នោតចំនួន ២០ កន្លែងនៅឃុំ Song Tu Tay ឃុំ Sinh Ton និងទីរួមស្រុក Truong Sa បានសម្រេចជាស្ថាពរការបោះឆ្នោតជ្រើសរើសសមាជិក សមាជិការរដ្ឋសភានីតិកាលពី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់ ឆ្នាំ ២០២១ - ២០២៦ ។
ការបោះឆ្នោតនៅស្រុកកោះ Truong Sa បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាពនិងតាមកាលវិភាគកំណត់ - ảnh 1សកម្មភាពបោះឆ្នោតនៅស្រុកកោះ Truong Sa (រូបថត៖ VOV)

លោក Luong Xuan Giap អនុប្រធាន គណៈកម្មាធិការរៀបចំការបោះឆ្នោត ស្រុកកោះ Truong Sa និងជាប្រធានផ្នែកនយោ បាយនៃគណប្រតិភូ Truong Sa បានឲ្យដឹងថា៖ “ទោះបីជាអាកាសធាតុនៅលើកោះខ្លះៗ មិនអំណោយផលក៏ដោយ ប៉ុន្តែកោះ ទាំងនេះបានរៀបចំ ការបោះ ឆ្នោតត្រឹមត្រូវតាមផែនការ សណ្តាប់ធ្នាប់ សុវត្ថិភាព និងត្រឹមត្រូវតាមច្បាប់ ហើយលទ្ធផលនៃការបោះឆ្នោតគ្រោងនឹងទទួលបានជោគជ័យជាផ្លែផ្កា។ កោះទាំងនេះបានរៀបចំការបោះឆ្នោតផង ហើយពង្រឹងស្មារតីប្រុងប្រយ័ត្នផង ដោយត្រៀមខ្លួនជាស្រេចប្រយុទ្ធ ការពារអធិបតេយ្យភាពកោះសមុទ្រយ៉ាងរឹងមាំ ជាពិសេសក្នុងឱកាសពិធីបុណ្យបោះឆ្នោតរបស់ប្រទេសជាតិផងដែរ“។

ដោយឡែក កោះ Truong Sa ធំ ចំណុះទីរួមស្រុក Truong Sa និងមណ្ឌលបោះឆ្នោតដទៃទៀតនៅដីគោក នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី ២៣ ខែឧសភាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ