ការបោះឆ្នោតនៅកម្ពុជា៖ គណបក្សកាន់អំណាចទទួលបានសំឡេងគាំទ្រជាង ៨២%

Chia sẻ

(VOVWORLD) - យោងតាមលទ្ធផលដែលប្រកាសនៅព្រឹកថ្ងៃទី ១ សីហា ដោយគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) គណបក្សប្រជាជនកម្ពុជាទទួលបាន សំឡេងគាំទ្រជិត ៦,៤ លានសំឡេង ស្មើនឹងជាង ៨២% នៃសំឡេងឆ្នោតសរុបជាង ៧,៧ លានសំឡេង។

ការបោះឆ្នោតនៅកម្ពុជា៖ គណបក្សកាន់អំណាចទទួលបានសំឡេងគាំទ្រជាង ៨២% - ảnh 1ការប្រកាសលទ្ធផលបោះឆ្នោតជាបណ្ដោះអាសន្នត្រូវបានផ្សាយផ្ទាល់តាមគេហទំព័រ Fresh News។ (រូបថត៖ VNA)
គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច បានដណ្ដើមជ័យជម្នះលើសលប់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពី ថ្ងៃទី២៣ ខែកក្កដា កន្លងទៅ ដោយទទួលបានសំឡេងគាំទ្រជាង ៨២% ពីអ្នកបោះ ឆ្នោត។ យោងតាមលទ្ធផលដែលប្រកាសនៅព្រឹកថ្ងៃទី ១ សីហា ដោយគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) គណបក្សប្រជាជនកម្ពុជាទទួលបាន សំឡេងគាំទ្រជិត ៦,៤ លានសំឡេង ស្មើនឹងជាង ៨២% នៃសំឡេងឆ្នោតសរុបជាង ៧,៧ លានសំឡេង; បន្ទាប់មកគឺគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចដែលទទួលបានសំឡេងគាំទ្រជិត ៧១៦.៥០០ សំឡេង និងគណបក្សខ្មែររួបរួមជាតិ (KNUP) ទទួលបានសំឡេងជិត ១៣៤.៣០០ សំឡេង។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលចុងក្រោយនេះ បានកត់ត្រាអ្នក បោះឆ្នោតជាង ៨,២ លាននាក់ចូលរួមក្នុងការបោះឆ្នោត ស្មើនឹងជិត ៨៥% នៃអ្នក បោះឆ្នោតសរុបជាង ៩,៧ លាននាក់។ ដំណើរការបោះឆ្នោតបានទាក់ទាញអ្នកសង្កេត ការណ៍អន្តរជាតិចំនួន ៤២២ នាក់ មកពីស្ថាប័ន អង្គការអន្តរជាតិ បេសកកម្ម និងសហ គមន៍ធុរកិច្ចកម្ពុជានៅបរទេសចំនួន ៦១ ចូលរួមឃ្លាំមើល។ លើសពីនេះ មានអ្នក សង្កេតការណ៍ក្នុងប្រទេសប្រមាណ ៩ ម៉ឺននាក់ និងមានបុគ្គលិកជាង ៦ម៉ឺននាក់នៃ គណបក្សនានាបានចុះឈ្មោះឃ្លាំមើលដំណើរការបោះឆ្នោតផងដែរ៕

ប្រតិកម្មទៅវិញ