សន្និបាតពិគ្រោះយោបល់លើកដំបូង ដើម្បីពិភាក្សាអំពីរចនាសម្ព័ន្ធ សមាជិក និងចំនួនកម្មាភិបាលដែលត្រូវបានឧទ្ទេសនាមឈរឈ្មោះជាសមាជិកសភានីតិកាលទី១៥ និងតំណងក្រុមប្រឹក្សាប្រជាជនខេត្ត Lao Cai នីតិកាលទី ១៦ អាណត្តិ ២០២១ - ២០២៦ |
អង្គសន្និបាតបានឯកភាពគ្នាលើចំនួនកម្មាភិបាល ដែលត្រូវបានឧទ្ទេសនាមចូលរួមឈរឈ្មោះជាសមាជិកសភានីតិកាលទី ១៥ គឺ ១៧ នាក់ មកពីស្ថាប័នចំនួន ៨ ស្របតាមការណែនាំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។អង្គសន្និបាតក៏បានឯកភាពគ្នាលើចំនួនកម្មាភិបាលដែលត្រូវបានឧទ្ទេសនាមចូលរួមឈរឈ្មោះជាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត Lao Cai នីតិកលទី ១៦ អាណត្តិ ២០២១-២០២៦ គឺ ១៩៣ នាក់ មកពីអង្គភាពចំនួន ២៥ ស្របតាមការណែនាំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ខេត្តផងដែរ។ នាថ្ងៃទី ៨ ខែកុម្ភៈ ដដែល គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Quang Ngai ក៏បានរៀបចំសន្និបាតពិគ្រោះយោបល់លើកដំបូង ដើម្បី ពិភាក្សាអំពីរចនាសម្ព័ន្ធ សមាជិក និងចំនួនកម្មាភិបាលដែលត្រូវបានឧទ្ទេសនាមឈរឈ្មោះជាសមាជិកសភានីតិកាលទី១៥ និងតំណងក្រុមប្រឹក្សាប្រជាជនខេត្ត Quang Ngaiនីតិកាលទី ១៦ អាណត្តិ ២០២១ - ២០២៦ ផងដែរ៕