អ្នកបោះឆ្នោតកម្ពុជាចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ (រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
អ្នកសង្កេតការណ៍ក្នុងស្រុកចំនួន 44999 នាក់មកពីគណបក្សនយោបាយ អង្គការ និងសមាគមក្នុងស្រុកចំនួន 81 និងអ្នកសង្កេតការណ៍បរទេសចំនួន 17 នាក់មកពីមីយ៉ាន់ម៉ា សឹង្ហបូរី និងចិន បានចុះបញ្ជីអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជាដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៩ កក្កដាខាងមុខ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោកឌឹមសុវណ្ណារុំបានឲ្យដឹងថា៖ គ.ជ.ប ទទួលបានការចុះបញ្ជីអ្នកសង្កេតការណ៍ចំនួន 5711 នាក់ មកពីអង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា។ លោករូបនេះមិនបានលើកឡើងអំពីឈ្មោះអង្គការក្នុងស្រុកនៅឡើយទេប៉ុន្តែនៅក្នុងការបោះឆ្នោតមុនៗអ្នកសង្កេតការណ៍ភាគច្រើនគឺមកពីសហភាពសហព័ន្ធ
យុវជនកម្ពុជា (UYFC) ។
សូមបញ្ជាក់ដែរថាការចុះឈ្មោះអ្នកសង្កេតការណ៍នឹងបិទបញ្ចប់នាថ្ងៃទី ១៨ កក្កដាខាងមុខផងដែរ៕