ការបង្កើតសមាគមបញ្ញាវន្តជន និងអ្នកជំនាញការវៀតណាមនៅប្រទេសស្វីស |
សមាគមបញ្ញវន្តជននិងអ្នកជំនាញការវៀតណាមប្រចាំនៅប្រទេសស្វ៊ីសបានប្រមូលផ្តុំ បញ្ញវន្តជន និងអ្នកជំនាញការវៀតណាមមានចំនួនប្រមាណ ៧០ នាក់ ដែលកំពុងធ្វើការ នៅប្រទេសស្វីស ក្នុងវិស័យខុសគ្នាជាច្រើន។ គោលបំណង នៃសមាគមនេះ គឺដើម្បីលើកកម្ពស់និងជួយឧបត្ថម្ភគាំទ្រក្នុងការអនុវត្ត ការផ្តួច ផ្តើមគំនិតគម្រោង និង កម្មវិធីនានា លើវិស័យជាច្រើន ដើម្បីរួមចំណែកក្នុង ការអភិវឌ្ឍរបស់ វៀតណាម ក៏ដូចជា ក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងស្វីស ព្រមទាំង រវាងវៀតណាមជាមួយអង្គការសហប្រជាជាតិ អង្គការ ពាណិជ្ជកម្មពិភពលោក និង បណ្តាអង្គការអន្ដរជាតិដទៃទៀត ដែលមាន មូលដ្ឋាននៅប្រទេសស្វីស ផងដែរ៕