ការបុករថយន្តនៅអាល្លឺម៉ង់គ្មានសញ្ញានយោបាយទេ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៨ មេសា ប៉ូលីសអាល្លឺម៉ង់បានឲ្យដឹងថា៖ គេមិនរកឃើញសញ្ញា ជ្រុលនិយមឬនយោបាយដែលទាក់ទិនដល់ការបុករថយន្តនៅ ទីក្រុង Munster នៅរដ្ឋ Nordrhein-Westfalen ប៉ែកខាងលិចប្រទេសនេះឡើយ។ 
ការបុករថយន្តនៅអាល្លឺម៉ង់គ្មានសញ្ញានយោបាយទេ - ảnh 1 ការបុករថយន្តនៅអាល្លឺម៉ង់គ្មានសញ្ញានយោបាយទេ

នាថ្ងៃទី ៨ មេសា ប៉ូលីសអាល្លឺម៉ង់បានឲ្យដឹងថា៖ គេមិនរកឃើញសញ្ញា ជ្រុលនិយមឬនយោបាយដែលទាក់ទិនដល់ការបុករថយន្តនៅ ទីក្រុង Munster នៅរដ្ឋ Nordrhein-Westfalen ប៉ែកខាងលិចប្រទេសនេះឡើយ។ រឿងហេតុពោលខាងលើបានកើតមានឡើងនាថ្ងៃទី ៧ មេសា ដែលបានធ្វើ ឲ្យមនុស្សចំនួន ២ នាក់ត្រូវស្លាប់និង ២០ នាក់ទៀតរងរបួស។ អ្នកប្រមុខស្ថាប័ន ប៉ូលីសទីក្រុង Munster លោក Hajo Kuhlish បានសង្កត់ធ្ងន់ថា៖ នាបច្ចុប្បន្ន ស្ថាប័នសមត្ថកិច្ចកំពុងប្រមូលផ្តុំការធើ្វការស៊ើបអង្គេតទៅលើសុខភាពផ្លូវចិត្តរបស់មេគំនិត។ សន្តិសុខនៅទីក្រុង Munster ក៏ដូចជានៅទីក្រុងផ្សេងៗទៀតក្នុងទូទាំងប្រទេសអាល្លឺម៉ង់ត្រូវបានបង្កើន៕

ប្រតិកម្មទៅវិញ