ការ​នាំ​ចេញ​អង្ករ​របស់​វៀត​ណាម​​លើសពី​កំរិត ​១​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈ​ពេល​ ៤​ ខែ​ដើម​ឆ្នាំ​២០២២

Chia sẻ
(VOVWORLD) - ការនាំចេញអង្កររបស់វៀតណាមក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២២នេះសម្រេចបានជាង ២លានតោន ដែលមានតម្លៃលើសពី ១ពាន់លានដុល្លារអាមេរិក។
ការ​នាំ​ចេញ​អង្ករ​របស់​វៀត​ណាម​​លើសពី​កំរិត ​១​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈ​ពេល​ ៤​ ខែ​ដើម​ឆ្នាំ​២០២២ - ảnh 1រូបភាព៖ VGP

ដោយឡែកក្នុងខែមេសា វៀតណាមបាននាំចេញអង្ករប្រមាណ ៥៥០.០០០ តោន ដែលមានតម្លៃសរុបចំនួនជាង ២៧០ លានដុល្លារ។

ហ្វីលីពីនបន្តជាទីផ្សារប្រើប្រាស់អង្ករធំបំផុតរបស់វៀតណាម ដោយមានចំណែកទីផ្សារប្រហែល ៤២,៦%។ ជាពិសេស ទីផ្សារនាំចូលអង្កររបស់វៀតណាម ដែលមានការកើនឡើងយ៉ាងខ្លាំងជាងគេគឺប្រទេសកូតឌីវ័រ ដោយកើនឡើង ៧៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

យោងតាមមជ្ឈដ្ឋានអ្នកជំនាញ ការនាំចេញអង្កររបស់វៀតណាមត្រូវបានរំពឹងថា នឹងកំណើនក្នុងប៉ុន្មានខែខាងមុខនេះ ជាមួយនឹងទីផ្សារមានសក្តានុពលដូចជាប្រទេសចិន បង់ក្លាដែស អ៊ីរ៉ង់ និងស្រីលង្កា៕

 

ប្រតិកម្មទៅវិញ