ចំណែកឯទំហំនៃការនាំចេញ រុក្ខផលក្នុងឆ្នាំទាំងមូលគឺប៉ាន់ស្មានទទួលបាន៩ពាន់៣រយលានដុល្លាអាមេរិក។ ទីផ្សារនាំចេញរុក្ខផលធំៗរបស់វៀតណាមរួមមានអាមេរិក ជប៉ុន សហភាពអឺរ៉ុប ចិននិងកូរ៉េខាងត្បូង។
តាមអគ្គនាយកដ្ឋានរុក្ខកម្មថា ការទទួលបានលទ្ធផលពោលខាងលើគឺ អាស្រ័យដោយមានរយៈពេល៥ឆ្នាំនៃការអនុវត្តការរៀបចំរចនាសម្ព័ន្ធផ្នែករុក្ខកម្មឡើងវិញ។ នាបច្ចុប្បន្ន ផ្នែករុក្ខកម្មរបស់ វៀតណាមមានការអភិវឌ្ឍយ៉ាងលឿន ប្រកបដោយចីរភាព ព្រមទាំងផ្សាភ្ជាប់ទៅនឹងកិច្ចការពារបរិស្ថានផងដែរ។ រួមជា មួយគ្នានោះ ឧស្សាហកម្មកែច្នៃឈើនិងរុក្ខផលក៏មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ដែរ។ មុខទំនិញកសិផលបានក្លាយទៅជាមុខទំនិញនាំចេញស្នូលក្នុងក្រុមមុខ ទំនុញកសិផល រុក្ខផលនិងផលនេសាទ ដោយរួមចំណែកដ៏សំខាន់ទៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម៕