ការនាំចេញដោយទាញយកអនុគ្រោះពីកិច្ចព្រមព្រៀង CPTPP ទើប​សម្រេចបាន ៤% តែប៉ុណ្ណោះ

Chia sẻ
(VOVWORLD) - បច្ចុប្បន្នសហគ្រាសវៀតណាមជាច្រើនមិនបានដឹងអំពីការអនុគ្រោះពន្ធពីកិច្ចព្រមព្រៀង ដូច្នេះហើយ មិនទាន់បានទាញយកឧត្តមភាពឡើយ។
ការនាំចេញដោយទាញយកអនុគ្រោះពីកិច្ចព្រមព្រៀង CPTPP ទើប​សម្រេចបាន ៤% តែប៉ុណ្ណោះ - ảnh 1ចាំបាច់ត្រូវលើកកម្ពស់ការឃោសនានិងចាត់វិធានការដើម្បីផ្តល់ព័ត៌មានស៊ីជម្រៅអំពីកិច្ចព្រមព្រៀង CPTPP

យោងតាមសេចក្ដីជូនដំណឹងនាពេលថ្មីៗនេះរបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការអនុវត្ត កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នោះ អត្រានៃការទាញយកអនុគ្រោះពន្ធពីកិច្ចព្រមព្រៀង សម្រាប់ទំនិញនាំចេញរបស់វៀតណាមនៅតែទាបនៅឡើយ ពោលគឺទើបសម្រេចបាន ៤% តែប៉ុណ្ណោះ។ នេះគឺជាសញ្ញាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងដែលសរឲ្យឃើញថាសមត្ថភាពអនុវត្តន៍ជាក់ស្ដែងនូវរាល់អត្ថប្រយោជន៍នាំចេញផ្ទាល់ពីកិច្ចព្រមព្រៀងនេះរបស់វៀតណាមគឺនៅមានកំហិត។ យោងតាមលោកស្រី Nguyen Thi Thu Trang នាយិការមជ្ឈមណ្ឌល WTO និងសមាហរណកម្ម នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា បច្ចុប្បន្នសហគ្រាសវៀតណាមជាច្រើនមិនបានដឹងអំពីការអនុគ្រោះពន្ធពីកិច្ចព្រមព្រៀង ដូច្នេះហើយ មិនទាន់បានទាញយកឧត្តមភាពឡើយ។ ដូច្នេះហើយ នាពេលខាងមុខ ចាំបាច់ត្រូវជំរុញការឃោសនា ហើយចាត់វិធានការអំពីការផ្ដល់ព័ត៌មានស៊ីជម្រៅ លម្អិត និងមានប្រយោជន៍ថែមទៀតសំរាប់សហគ្រាសនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ