ការកែច្នៃបង្គាសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងជប៉ុន របស់ក្រុមហ៊ុន
Minh Phu។ (រូបថត៖ TTXVN) |
តម្រូវការនាំចេញជលផលរបស់ទីផ្សារសំខាន់ៗកំពុងកើនឡើងយ៉ាងខ្លាំងក្លា ដែលជួយឱ្យការនាំចេញជលផលរបស់វៀតណាមកត់ត្រាកំណើនគួរឱ្យចាប់អារម្មណ៍។ ការនាំចេញជលផលទំនងជា នឹងសម្រេចបាននិងលើសពីគោលដៅ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ។ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ត្រីមាសទីបីនៃឆ្នាំ ២០២៤ បានសរឲ្យឃើញនូវការងើបឡើងវិញយ៉ាងខ្លាំងរបស់ទីផ្សារនាំចូលជលផលសំខាន់ៗរបស់វៀតណាម។ ក្នុងខែដំបូងនៃត្រីមាសទី ៤ (ខែតុលា) ការនាំចេញជលផលសម្រេចបាន ១,២ ពាន់លានដុល្លារអាមេរិក ដែលនាំឱ្យទំហំនាំចេញជលផលសរុបក្នុងរយៈពេល ១០ ខែកន្លងមក សម្រេចបាន ៨,៣៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិក ចិន និងជប៉ុន គឺជាទីផ្សារនាំចូលជលផលធំជាងគេទាំងបីរបស់វៀតណាម។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបាននិយាយថា ជាមួយនឹងកំណើនគួរឱ្យចាប់អារម្មណ៍ក្នុងប៉ុន្មានខែថ្មីៗនេះ ជាពិសេសក្នុងខែតុលា ការនាំចេញជលផលអាចសម្រេចបានទាំងស្រុង និងលើសពីផែនការនាំចេញចំនួន ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ៕