ការធ្វើសមយុទ្ធរបស់ NATO នៅអឺរ៉ុបខាងកើតចាប់ផ្តើម |
(VOVworld) – នាថ្ងៃទី ១១ កក្កដា ការធ្វើសមយុទ្ធដោយទ្រង់ទ្រាយធំនៅអឺរ៉ុប ខាងកើតរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានចាប់ផ្តើមនៅ ប្រទេសបុលហ្គារីដោយមានការចូលរួមរបស់ទាហានចំនួន ២៥ ពាន់នាក់មកពី ប្រទេសសម្ព័ន្ធមិត្តនិងដៃគូចំនួន ២០។ ការធ្វើសមយុទ្ធមានឈ្មោះ Saber Guardian 17 ដឹកនាំដោយអាមេរិកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ កក្កដា។ ក្រៅពីបុលហ្គារីសកម្មភាពយោធានេះនឹងប្រព្រឹត្តទៅនៅហុងគ្រីនិងរូម៉ានី ផងដែរ។ ការធ្វើសមយុទ្ធនេះត្រូវបានដំណើរការសំដៅបង្កើនាម្មភាពអន្តរគម រវាងបណ្ដាប្រទេសចូលរួម៕